ជាតិ
AMK បង្កើត​ផលិតផល​ថ្មី​«​សន្សំ​សោធន​និវត្តន៍​»​ដែល​រំពឹងថា​នឹង​ទាក់ទាញ​អ្នកធ្វើការ​ក្រុមហ៊ុន​
10, Oct 2017 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី (AMK) កំពុង​សាកល្បង​ដំណើរការ​ផលិតផល​ថ្មី​របស់ខ្លួន ដែលជា គណនី​សោធន​និវត្តន៍ ឬ សន្សំ​សោធន​និវត្តន៍​។  លោកស្រី នូ ម៉ា​ណែ​ល នាយិកា​រង​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម​ធនាគារ​របស់​គ្រឹ​ស្ថាន​មួយ​នេះ​បាន​ឲ្យ​ដឹងថា ការបង្ហាញ​ផលិតផល​នេះ​លើ​ទីផ្សារ​នឹង​ទទួល​ការចាប់អារម្មណ៍ ពិសេស​ពី​បុគ្គលិក​ក្រុមហ៊ុន​ឯកជន  ព្រោះ​សេវា​កម្មនេះ​ឆ្លើយតប​នឹង​តម្រូវ​ការធ្វើផែនការ​ហិរញ្ញវត្ថុ​គ្រួសារ ហើយ​ម្យ៉ាងទៀត​ផលិតផល​នេះ​មានការ​ប្រកួតប្រជែង​តិចតួច​នៅឡើយ​នៅ​កម្ពុជា​។​



​លោកស្រី នូ ម៉ា​ណែ​ល បន្ថែមថា ការវិនិយោគ​លើ​ផលិតផល​នេះ អតិថិជន​ទទួលបាន​អត្ថប្រយោជន៍ ដូចជា អត្រា​ការប្រាក់ ២​ភាគរយ​ក្នុង​មួយឆ្នាំ​, ប្រាក់​បន្ថែម ៥​ភាគរយ និង​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ដែលមាន​តម្លៃ​ធានា​ដល់ ៣០០​ភាគរយ​នៃ​ប្រាក់​សន្សំ​។​

​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោកស្រី នូ ម៉ា​ណែ​ល ខាងក្រោម​នេះ​៖






Tag:
 AMK
© រក្សាសិទ្ធិដោយ thmeythmey.com