ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​ដែលមាន​វីតាមីន D អាច​បង្ការ​ជំងឺ​ផ្តាសាយ​បាន​
12, Oct 2017 , 6:59 am         561
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី The Guardian បាន​ឲ្យ​ដឹងថា ការបន្ថែម​វីតាមីន D ទៅក្នុង​អាហារ​ទទួលទាន​អាច​នឹង​បន្ថយ​ការស្លាប់ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ផ្តាសាយ​គួរ​ឲ្យ​កត់សម្គាល់​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ឡើងវិញ​ទៅលើ​ទិន្នន័យ​ដែលថា ថ្នាំ​បំប៉ន​ជា​ប្រភេទ​វីតាមីន D នឹង​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ​បាន​រាប់លាន​ករណី និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​ទៀតផង​។


​ការសិក្សា​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​របស់​វីតាមីន D ក្នុងការ​បង្ការ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ស្រួចស្រាវ ដែល​ក្នុងនោះ​មាន​ជំងឺ​ផ្តាសាយ ផ្តាសាយធំ រលាក​ទងសួត និង​រលាក​សួត​។ ចំពោះ​មនុស្ស​ដែល​សិក្សា​វិញ​មាន​ច្រើនជាង ១០០០០​នាក់​ឯណោះ​។

​តាម​ការវិភាគ​របស់​ពួកគេ​បាន​ឲ្យ​ដឹងថា ការប្រើ​ថ្នាំ​បំប៉ន​វីតាមីន D រាល់ថ្ងៃ ឬ​រាល់​សប្តាហ៍​មាន​ប្រយោជន៍​ក្នុងការ​បង្ការ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម ហើយ​រឿងនេះ​ក៏មាន​ផល​ល្អ​ចំពោះ​អ្នក​ដែល​កំពុងតែ​កង្វះ​វីតាមីន D ក្នុង​ខ្លួន​។ ប៉ុន្តែ​អំណះអំណាង​ដែល​បញ្ជាក់ថា វីតាមីន D អាច​បង្កា​ជំងឺ​ផ្តាសាយ​តែ​ម្តងនោះ​គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង