កីឡាជាតិ
ជាតិ
កីឡាករដែលមានបញ្ហាសុខភាពនិងរបួសទទួលបានការព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយឥតបង់ប្រាក់ សម្តេច ហ៊ុន សែន ឡើងថ្លែងពេលជួបសំណេះសំណាលជាកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង, រូបភាពពីហ្វេសប៊ុកសម្តេច
× នាពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេងនាព្រឹកថ្ងៃទី១១ ខែតុលា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ឲ្យកីឡាករ-កីឡាការិនីទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋតាមរយៈមូលនិធិសមធម៌ចាប់ពីឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ តទៅអត្តពលិកកម្ពុជាទាំងអស់ដែលមានបញ្ហាសុខភាព និងរបួសក្នុងអំឡុងពេលហ្វឹកហាត់ឬប្រកួត នឹងទទួលបានការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។ ការផ្តល់ជូននេះចំពោះតែកីឡាករដែលមានការទទួលស្គាល់ពីសហព័ន្ធកីឡាជាតិនីមួយៗ ឬគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែប៉ុណ្ណោះ។
បន្ថែមពីនេះសម្តេច ហ៊ុន សែន បានសម្រេចផ្តល់ថវិកាទ្រទ្រង់ដល់កីឡាការិនីគ្រប់វិស័យកីឡាដែលសម្រាលកូនទៀតផង។ ក្នុងនោះសម្តេចសម្រេចផ្តល់ថវិកា៤០ម៉ឺនរៀលសម្រាប់កីឡាការិនីសម្រាលបានកូនម្នាក់, ៨០ម៉ឺនរៀលសម្រាប់កូនភ្លោះពីរនាក់ និង១លាន២សែនរៀលសម្រាប់កូនភ្លោះ៣នាក់។ ការប្រកាសបែបនេះពេលសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ ISI នៅផ្លូវវេងស្រេងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧៕
Tag:
សម្តេច ហ៊ុន សែន
ISI
© រក្សាសិទ្ធិដោយ thmeythmey.com