ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
មេដាយមាសពិភពលោកធ្វើឲ្យអ្នកលេងសាច់ដុំ សំបូរ ណាន ស្រក់ទឹកភ្នែកពីរលើក
12, Oct 2017 ,
1:56 pm
រូបភាព
កីឡាករ សំបូរ ណាន (ឆ្វេង) និង តឹក ប៊ុនវី លើកបង្ហាញមេដាយលើរថយន្តក្បួនដង្ហែនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
×
ដោយ:
ការឈ្នះមេដាយមាសពិភពលោកពីការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី៩នៅទីក្រុងអ៊ូឡង់បាទ័រប្រទេសម៉ុងហ្គោលីបានធ្វើឲ្យម្ចាស់ជ័យលាភីមេដាយមាស សំបូរ ណាន និងមិត្តរួមក្រុមរំភើបស្រក់ទឹកភ្នែករហូតពីរលើក។ ប្រតិភូកីឡាកាយវប្បកម្មបានត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១១ តុលា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងក្រសួងអប់រំ យុវជន និងកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លើសពីនេះទទួលបានក្បួនដង្ហែមានម៉ូតូសអម១២គ្រឿងដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាទៀតផង។
ម្ចាស់មេដាយមាសពិភពលោកកីឡាកាយវប្បកម្មកីឡាករ សំបូរ ណាន និងមិត្តរួមក្រុមរំភើបរហូតស្រក់ទឹកភ្នែកពេលគណៈកម្មការដាក់ពិន្ទុវិនិច្ឆ័យឲ្យរូបគេឈ្នះមេដាយមាសនិងកីឡាករ តឹក ប៊ុនវី ឈ្នះមេដាយប្រាក់លើវិញ្ញាសាតែមួយក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានកីឡាករ៥រូបចូលរួម។ ការស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននេះដោយសាររូបគេមិននឹកស្មានថា កីឡាកាយវប្បកម្មអាចសាងស្នាដៃជាប្រវត្តិសាស្ត្រលើឆាកអន្តរជាតិសម្រាប់កីឡាកាយវប្បកម្ម ក៏ដូចជាប្រទេសជាតិទាំងមូលបែបនេះទេ។
មេដាយមាសពិភពលោកលើវិញ្ញាសាបង្ហាញសាច់ដុំកម្ពស់១,៧៥ម៉ែត្ររបស់កីឡាករ សំបូរ ណាន បាននាំឲ្យរូបគេក៏ដូចជាមិត្តរួមក្រុមព្រមទាំងប្រតិភូកីឡាកាយវប្បកម្មដែលចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើទទួលបានជិះរថយន្តក្បូនដង្ហែដោយមានម៉ូតូសអម១២គ្រឿងដែលជាក្បួនសម្រាប់អមថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាលើកដំបូង។ ការជិះរថយន្តក្បួនដង្ហែលើកដំបូង និងការស្វាគមន៍របស់ថ្នាក់ដឹកនាំកីឡា និងមិត្តរួមអាជីពព្រមទាំងសាច់ញាតិយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានធ្វើឲ្យក្រុមកីឡាកាយវប្បកម្មរំភើបរហូតស្រក់ទឹកភ្នែកជាលើកទី២។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការ NOCC កីឡាករ សំបូរ ណាន បង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖«ខ្ញុំរំភើបខ្លាំងរហូតស្រក់ទឹកភ្នែក ព្រោះយើងមិនរំពឹងថា យើងអាចធ្វើបាន ហើយបានជិះឡានអមដោយម៉ូតូស១២គ្រឿងដូចនេះទេ វាជាកិត្តិយកធំបំផុតសម្រាប់ពួកខ្ញុំ»។
ម្ចាស់មេដាយមាសរូបនេះបាននិយាយថា រូបគេបានស្រក់ទឹកភ្នែកម្តងរួចមកហើយពេលបំពាក់មេដាយនៅប្រទេសម៉ុងហ្គោលី។«ពួកខ្ញុំបានស្រក់ទឹកភ្នែកម្តងរួមមកហើយនៅពេលបានលឺភ្លេងជាតិ និងការបង្ហូតទង់ជាតិកម្ពុជាពេលបំពាក់មេដាយនៅទីក្រុងអ៊ូឡង់បាទ័រប្រទេសម៉ុងហ្គោលី។ ខ្ញុំគិតថា ពួកខ្ញុំបានសាងប្រវត្តិមួយដ៏ធំធេងសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ»។ នេះជាការរៀបរាប់ពីស្នាដៃដ៏ធំធេងសម្រាប់ខ្លួន និងប្រទេសជាតិនៅលើឆាកអន្តរជាតិរបស់កីឡាករ សំបូរ ណាន។
ក្រុមកីឡាករកាយវប្បកម្មរួមមានកីឡាករ សំបូរ ណាន, តឹក ប៊ុនវី និង ណុំ សុបិន្ត ព្រមទាំងប្រតិភូបាននាំយកមេយកមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោកលើកទី៩នៅទីក្រុងអ៊ូឡង់បាទ័រប្រទេសម៉ុងហ្គោលីមកកម្ពុជាហើយកាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។ សម្រាប់ដំណើរវិវត្តមកកម្ពុជានេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ថោង ខុន ប្រធាន NOCC, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាយវប្បកម្ម
ណុំ សុបិន្ត
តឹក ប៊ុនវី
សំបូរ ណាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម