អន្តរជាតិ
កាត់​នំ​ភី​ហ្សា​ជំនួស​នំ​ខេ​ក​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ Miami ឲ្យ​ធ្វើ​ភ្ញៀវ​ចាប់អារម្មណ៍​ច្រើន​
12, Oct 2017 , 7:39 pm         517
រូបភាព
ដោយ: ធីតា
Jess និង Tony បានសម្រេច​ចិត្ត​ធ្វើ​ខុសពី​ទម្លាប់​ទូទៅ ដោយ​គូស្នេហ៍​អាមេរិក​មួយគូ​នេះ បាន​យក​ភី​ហ្សា​កាត់​ជំនួស​នំ​ខេ​ក​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​


«Tony និង​ខ្ញុំ ចូលចិត្ត​ភី​ហ្សា​ខ្លាំងណាស់ ហើយ​យើង​ក៏​មិនសូវ​ចាប់អារម្មណ៍​នំ​ខេ​ក​ដូចគ្នា ដូច្នេះហើយ​ទើប​ពួកយើង​សម្រេចចិត្ត​យក​ភី​ហ្សា​ជំនួស និង​កាត់​ជូន​ភ្ញៀវ​ពិសា​»​។ កូនក្រមុំ​ឈ្មោះ Jesse បាន​រៀបរាប់​យ៉ាង​ដូច្នេះ ប្រាប់​ដល់​គេហទំព័រ​ជំនាញ​ផ្នែក​អាពាហ៍ពិពាហ៍ Wedding Chicks​។​



​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ដែល​រៀបចំ​នៅ Coconut Grove ក្រុង Miami កូន​ក​ម្លោះ Tony និង​កូនក្រមុំ Jess បាន​តម្រូវ​ឲ្យ​រៀប​ឈុត​ភី​ហ្សា​ជា​បួន​ថ្នាក់​នៅលើ​តុ​កាត់​នំ​។ អ្នក​ទាំងពីរ​បាននាំគ្នា​ញ៉ាំ​ភី​ហ្សា ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ មុននឹង​ចែកជូន​ភ្ញៀវ​ជា​បន្តបន្ទាប់​។​



​ដំបូង​ឡើយ ភ្ញៀវ​ដែល​បាន​ចូលរួម​ហាក់ដូចជា​ស្រឡាំងកាំង ចំពោះ​ការរៀបចំ​ដ៏​ប្លែក​នេះ ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ទទួលយកបាន​។ ភ្ញៀវ​ម្នាក់​បាន​លើកឡើងថា​៖ «​យើង​ពិតជា​មិនអាច​បំភ្លេច​បានឡើយ​នូវ​អាពាហ៍ពិពាហ៍​ដែល​ផ្តល់​ភី​ស្សា​ប្រកបដោយ​រសជាតិ​ឈ្ងុយឆ្ងាញ់​»៕

Tag:
 អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next