អត្ថបទពាណិជ្ជកម្ម
បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ទួលគោក (BAR•B•Q Plaza) បាន​បើក​ឲ្យ​បម្រើសេវា​កម្ម​ដល់​អតិថិ​ជន​ហើយ​!!
12, Oct 2017 , 3:44 pm         536
រូបភាព
​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​បែប​ជប៉ុន ឈ្មោះថា បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (BAR•B•Q Plaza) បាន​បើកសម្ពោធ​សាខា​ទី​២​របស់់ខ្លួន​ជា​ផ្លូវការ កាលពី​ថ្ងៃ​សុក្រ ទី​០៦ ខែតុលា កន្លងទៅ ដែលមាន​អាសយដ្ឋាន​នៅ ផ្លូវ ៣១៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
 
​ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ទួលគោក​នេះ ត្រូវបាន​រចនា​មាន​លក្ខណៈ​ដ៏​ថ្មី​សន្លាង ដែល​ពោរពេញ​ទៅដោយ​ភាព​ទាក់ទាញ និង​មាន​បន្ទប់ VIP  និង កា​រ៉ា​អូ​ខេ យ៉ាង​ធំ​ទូលាយ ប្រកបដោយ​ផាសុកភាព ជាមួយនឹង​ទីធ្លា​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការចត​យានយន្ដ​។​


 
​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សម្ពោធ​ថា «​បុគ្គលិក​គ្រប់រូប​នៅ​ក្រុមហ៊ុន RMA Cambodia និង EFG រួមទាំង​រូបខ្ញុំ​ផ្ទាល់​មាន​ក្តីរំភើប​ខ្លាំងណាស់​ក្នុង​ការនាំ​ជូន​មក​នូវ​ភាព​ដ៏​អស្ចារ្យ  ក្នុងការ​ស្រស់ស្រូប​អាហារ​ចម្អិន​ដោយ​ខ្លួនឯង​របស់ Bar B Q Plaza ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំង សាច់​និង​បន្លែស្រស់ ដល់​អតិថិជន​នៅ​កម្ពុជា​។​» ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​ម្ហូបអាហារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​។ ការបន្ថែម Bar B Q Plaza នឹង​បន្ត​ឱ្យ​យើង​ផ្តល់ជូន នូវ​ម្ហូបអាហារ​ស្ដង់ដារ​ខ្ពស់​និង​បទពិសោធ​បរិភោគ​អាហារ​កាន់តែ​ល្អ​ដល់​អតិថិជន​”​។ ក្រុមហ៊ុន EFG គ្រោង​នឹង​ពង្រីក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ ជាមួយ​ការបើក​បន្ថែម​សាខា Bar B Q Plaza ចំនួន​ដប់​ទៀត​នៅត្រឹម​ឆ្នាំ ២០២២​។ ការពង្រីក​នេះ​នឹង​ផ្ដល់ឱកាស​ការងារ​ជាង​១០០​នាក់​បន្ថែមទៀត នៅតាម​ទីតាំង នៅក្នុង​ទីក្រុង​ធំៗ ដែល​កម្លាំង​ការងារ​របស់​ក្រុមហ៊ុន​នឹង​ឡើងដល់​ជាង​១៣០០​នាក់​។ ក្រុមហ៊ុន Express Food Group (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន RMA Cambodia ទើប​បានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន Thai Food Passion Co ដើម្បី​បើក​ភោជនីយដ្ឋាន Bar B Q Plaza នៅក្នុង​ប្រទេស​កម្ពុជា​។​



​គួ​បញ្ជាក់ថា បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ជា​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​បែប​ជប៉ុន ដែលមាន​រសជាតិ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់ និង​ចែករំលែក​សុភមង្គល​ជាមួយ​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ផ្តល់ជូន​តម្លៃ​សមរម្យ នូវ​អាហារ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់ និង​មាន​អនាម័យ​ខ្ពស់​។

​អតិថិជន​អា​ចក​ម្ម៉​ង់​មុខម្ហូប​ទៅតាម​តម្រូវការ​បែប​សាច់​អាំង​បា​ប៊ី​ឃ្យូ ដោយ​រួមមាន​៖ សាច់គោ​អូស្ត្រាលី​ស្មា​មុខ  សាច់គោ​អូស្ត្រាលី​ជាប់​ខ្លាញ់ សាច់ជ្រូក​ស្មា​មុខ  សាច់មាន់ ត្រី​ម៉ា​ហី​ហី​ជប៉ុន  បង្គា​ស្រស់ បន្លែស្រស់  និង​ទឹកជ្រលក់​បា​ប៊ី​ឃ្យូ​ដែល​លាយ​បញ្ចូល​គ្នា​ទាំង​បួន​មុខ ធ្វើ​ឲ្យ​រសជាតិ​អាហារ​នៅ បា ប៊ី ឃ្យូ ផ្លា​ហ្សា ប្រកបដោយ​រសជាតិ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​។ បន្ថែម​ពី​នោះ​ទៅទៀត បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាន​ខ្ទះ​អាំង​សាច់​ដ៏​ប្រណិត នឹង​ប្រើ​សម្រាប់​អាំង​សាច់​បា​ប៊ី​ឃ្យូ  សាច់ បន្លែ និង​មានទឹក​ស៊ុប​ដ៏​ពិសេស​ថែមទៀត ធ្វើ​ឲ្យ​ការ​ញុំ​ា​អាហារ ជួបជុំ​គ្រួសារ​កាន់តែ​មានន័យ​។​



​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​និង​ជប៉ុន​ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។​កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧​ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង​៥​ឆ្នាំ​មកហើយ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​១៧​សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ Thai Food Passion Co រៀបចំ​ការពង្រីក​ទុក​មុន​យ៉ាងហោចណាស់​៣០ ភោជនីយដ្ឋាន​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។



( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង