ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនFord និងក្រុមហ៊ុន RMA Cambodia ផ្តល់ជាមូលនិធិប្រមាណ ២៥,០០០ ដុល្លារដល់អង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម
12, Oct 2017 ,
5:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូលនិធិដែលមានទឹកប្រាក់ចំនួន២៥,០០០ ដុល្លារ ដល់អង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative).
អង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម (KYSD) គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈលើកទឹកចិត្តឱ្យយុវជនធ្វើការក្នុងការសម្របសម្រួលជាមួយអ្នកដទៃដើម្បីនាំយកការអភិវឌ្ឍន៍ទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។
មូលនិធិនេះ នឹងអនុញ្ញាតឱ្យ KYSD សាងសង់អណ្តូងទឹកចំនួនដប់ប្រាំមួយនៅខេត្ដកំពង់ស្ពឺនិងខេត្តត្បូងឃ្មុំដើម្បីផ្តល់ប្រភពទឹកស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់ និងជួយកាត់បន្ថយភាពលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមមុខក្នុងការទទួលបានទឹកស្អាត។ អណ្តូងទាំងនេះនឹ ងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សជាង ១២០០ នាក់ដែលមកពីគ្រួសារជាង ២០០។
ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមដែល លោកស្រី Elena Ford បានបង្កើតឡើងនៅពេលធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០១២ដើម្បីដោះស្រាយកង្វះខាតធនធានទឹកសម្រាប់សហគមន៍ជនបទ។
លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodiaបានមានប្រសាសន៍ថា៖ “យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកជាបន្តបន្ទាប់ ក្នុងការជួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំយើងបានសហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការស្វែងរកសហគមន៍ជនបទដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយយើងខិតខំប្រឹងប្រែងដើម្បីជួយសម្រាល ការលំបាកដល់ប្រជាជនក្នុងតំបន់នោះ។
ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជាក្រោមមូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំណែកជាមួយអង្គការយុវជនខ្មែរនិងការ អិភិវឌ្ឍសង្គម ដើម្បីសាងសង់បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង ៦០០នាក់ដែលស្ថិតក្នុងតំបន់នេះ។
អំពីគម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford
គម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានបានបង្កើតតាំងពីឆ្នាំ ១៩៨៣ មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញបុគ្គលនិងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។
ចាប់តាំងពីការបង្កើតនូវគម្រោងនេះមក ក្រុមហ៊ុនហ្វដបានឧបត្ថមទឹកប្រាក់មិនក្រោម ៥លានដុល្លារនោះទេដើម្បីអនុវត្តន៍នូវគម្រោងរាប់រយគម្រោងនៅជាង ៦០ប្រទេសជុំវិញពិភពលោក។
នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃនិងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិនិងការបង្កើនធនធាននៅតាមជនបទផងដែរ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម