ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បរិភោគ​ដំឡូងបារាំង​ចៀន​អាចធ្វើអោយ​អ្នក​ឆាប់​ស្លាប់
14, Oct 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ចៀន​មិនល្អ​សម្រាប់​សុខភាព​ឡើយ​។​វា​អាចធ្វើអោយ​មនុស្ស​ធាត់​និង​មាន​ជំងឺ​បេះដូង​។ ថ្មីៗ នេះ​មានការ​ស្រាវជ្រាវ​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ​ទាក់ទង​និង​ការស្លាប់​និង​ទំនាក់ទំនង​ជាមួយ​ការបរិភោគ​ដំឡូងបារាំង​ចៀន ( French fries) នៅតាម​ហាង​។



​ការសិក្សា​ស្រាវជ្រាវ​នោះ​និយាយថា​អ្នក​ដែល​ហូប​ដំឡូងបារាំង​ចៀន​លើសពី​ពីរដង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​ឆាប់​ស្លាប់​ជាង​អ្នក​ដែល​ហូប​តិចជាង​នេះ ឬ៏​មិន​បរិភោគ​សោះ​។​
​ការ​ស្រា​វ​ជ្រាវ​នេះ​បានធ្វើ​ឡើងលើ​មនុស្ស​ចំនួន​៤៤០០​នាក់​ដែលមាន​អាយុ​ពី​៤៥​ទៅ​៧៩​ឆ្នាំ​។​

​ការសិក្សា​ស្រាវជ្រាវ​នេះ​បានអោយដឹងថា​បន្ទាប់ពី​រយ​:​ពេល​៨​ឆ្នាំ​ក្រោយមក គេ​បាន​រកឃើញថា​ការ​ឆាប់​ស្លាប់​មុន​អាយុ​បាន​កើតឡើង​ចំពោះ​មនុស្ស​ដែល​បរិភោគ​ដំឡូង​ចៀន​ច្រើនជាង​ពីរដង​ក្នុង​មួយ​សប្តាហ៍​។​

​ដូច្នេះ យុវជន​និង​យុវតី​កម្ពុជា​មិនត្រូវ​បរិភោគ​ពពួក​អាហារ Fastfood ដូចជា​ដំឡូង​ចៀន​នេះ​ញឹកញាប់​ពេក​ឡើយ បើ​ស្រឡាញ់​ជីវិត​និង​ខ្លួនឯង​។​

​សូម​share អត្ថបទ​នេះ​ទៅកាន់​មិត្ត​របស់​អ្នក​ដើម្បី​ជួយ​គេ​អោយ​រួច​ផុតពី​ការស្លាប់​មុន​អាយុ​ដោយ​ដំឡូង​ចៀន​៕

www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com