អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ប្តេជ្ញា​ពង្រឹង​តួនាទី​របស់ខ្លួន​ដើម្បី​ជួយ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី
14, Oct 2017 , 8:19 pm        
រូបភាព
រូបភាព៖ Jakarta Post
រូបភាព៖ Jakarta Post
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព និង​វត្តមាន​របស់ខ្លួន​នៅក្នុង​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី ។ ការប្តេជ្ញា​នេះ ធ្វើឡើង​ស្របពេល​ដែល បានឃើញ​ពី​វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​ឥណ្ឌូណេស៊ី បាន​ចូលរួម​សកម្ម​ក្នុង​ការបង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ជាង​៤,៧​លាន​ហើយ​នោះ ។



​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ឥណ្ឌូណេស៊ី លោក Masafumi Ishii នៅ​ថ្ងៃ​១២ តុលា បាន​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​នៅ​ក្រុង​ហ្សា​ការ​តា​ថា រដ្ឋាភិបាល​របស់លោក ពិតជា​មានការ​ប្តេជ្ញា​យ៉ាងខ្លាំង​ក្នុងការ​រក្សា និង​កសាង​ភាពជា​ដៃគូ​ជាមួយនឹង​ឥណ្ឌូណេស៊ី ដែលជា​គូ​យុទ្ធសាស្ត្រ​សំខាន់បំផុត​មួយ​របស់​ជប៉ុន​ក្នុង​រយៈពេល​វែង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។

​លោក​អគ្គរដ្ឋទូត បាន​បន្ថែមថា ជោគជ័យ​មួយ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច អាស្រ័យ​លើ​ទស្សនវិស័យ​វែងឆ្ងាយ ហើយ វា ក៏​នឹង​បង្កើត​ឲ្យ​ក្លាយជា​ទំនាក់ទំនង​ឈ្នះ​-​ឈ្នះ​ផងដែរ ។

​តំណាង​ការទូត​ក្រុង​តូ​ក្យូ បាន​ពន្យល់​ទៀតថា ក្រុមហ៊ុន​ជប៉ុន បាន​ចូលរួម​ក្នុង​វិស័យ​ដែលជា​ផលិតផល​សរុប​ក្នុងស្រុក​ផ្លូវការ​របស់​ឥណ្ឌូណេស៊ី​រហូតដល់ ១០​ភាគរយ ដែលមាន​តម្លៃ​ប្រមាណ ៥២,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ជប៉ុន ក៏បាន​ចូលរួម​វិនិយោគ​ដ៏​ធំ​នៅក្នុង​រោងចក្រ​ថាមពល​វា​រី​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី ដែលមាន​សមត្ថភាព ៨ ៧៤០ មេ​ហ្គា​វ៉ា​ត់​ឯណោះ ។

​បើតាម​សារព័ត៌មាន The Jakarta Post ឥណ្ឌូណេស៊ី គឺជា​ទិសដៅ​ធំ​បំផុត​ទី​បី​របស់​ក្រុមហ៊ុន​ជប៉ុន ខណៈ​ទិសដៅ​ទីមួយ និង​ទី​ពីរ គឺ​ឥណ្ឌា និង​ចិន ៕


Tag:
 ​ជប៉ុន​
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com