អន្តរជាតិ
ទីក្រុង​ដែលមាន​សុវត្ថិភាព​ជាងគេ​៖ តូ​ក្យូ​ជាប់​លេខ​ទីមួយ ឯ​សិង្ហ​បុរី​ជាប់​លេខ​ពីរ​
14, Oct 2017 , 11:39 pm        
រូបភាព
​ទីក្រុង​អាស៊ី​ចំនួន​បី​បាន​វ៉ា​ដាច់​ទីក្រុង​ធំៗ​ជាច្រើន​លើ​ពិភពលោក​នៅក្នុង​ស​ន្ទ​ស្សន៍​ទីក្រុង​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​ប្រចាំ​ក្នុង​២០១៧ ។ ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន​បាន​ជាប់​លេខ​រៀង​ទីមួយ​នៃ​ស​ន្ទ​ស្សន៍ នេះ ខណៈដែល​ទីក្រុង​អាស៊ី​ពីរ​ទៀត គឺ​សិង្ហ​បុរី​ជាប់​លេខ​រៀង​ទី​ពីរ និង​អូ​សា​ការបស់​ជប៉ុន​ដដែល​ជាប់​លេខ​រៀង​ទី​បី​។ ជាការ​កត់សម្គាល់​ក្នុងចំណោម​ចំណាត់​កំពូល​ទាំង​ដប់ គេ​មិនឃើញ​មាន​ទីក្រុង​របស់​អាមេរិក​ឡើយ​។​



​ស​ន្ទ​ស្សន៍​ទីក្រុង​មាន​សុវត្ថិភាព​បាន​សិក្សា​លើ​ទីក្រុង​ចំនួន​៦០​ជុំវិញ​ពិភពលោក ដោយ​ផ្ដោតលើ​លក្ខខណ្ឌ​ចំនួន​បួន គឺ​សន្តិសុខ​ផ្ទាល់ខ្លួន​, សន្តិសុខ​ឌីជីថល​, សន្តិសុខ​សុខាភិបាល និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​។ សន្តិសុខ​ផ្ទាល់​រាប់បញ្ចូល​ករណី​អំពើហិង្សា​, ភេរវកម្ម​និយម និង​ឧក្រិដ្ឋ ឯ​សន្តិសុខ​ឌីជីថល​វាយតម្លៃ​លើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ​។ សន្តិសុខ​សុខាភិបាល​គិតគូរ​ដល់​ការទទួលបាន​សេវាកម្ម​សុខភាព​, មន្ទីរពេទ្យ ខណៈ​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្តោ​សុវត្ថិភាព​អាគារ និង​ផ្លូវថ្នល់​។​

​ខាងក្រោម​នេះ​ជា​ចំណាត់​ទីក្រុង​ទីក្រុង​មាន​សុវត្ថិភាព​ជាងគេ​ទាំង​ដប់​៖
១.​តូ​ក្យូ​, ជប៉ុន ទទួលបាន​ពិន្ទុ​៨៩,៨
២.​សិង្ហ​បុរី​, សិង្ហ​បុរី ទទួលបាន​ពិន្ទុ​៨៩.៦៤
៣.​អូ​សា​កា​, ជប៉ុន ទទួលបាន​ពិន្ទុ​៨៨,៨៧
៤.​តូ​រ៉ុ​ន​តូ​, កាណាដា ទទួលបាន​ពិន្ទុ​៨៧,៣៦
៥.​មែ​ល​ប៊​ន​, អូស្ត្រាលី ទទួលបាន​ពិន្ទុ ៨៧,៣
៦.​អាំ​ស្ទែ​ដាំ​, ហូ​ឡង់ ទទួលបាន​ពិន្ទុ ៨៧,២៦
៧.​ស៊ីដនី​, អូស្ត្រាលី ទទួលបាន​ពិន្ទុ ៨៦,៧៤
៨.​ស្តុក​ហូ​ម ស៊ុយអែត ទទួលបាន​ពិន្ទុ ៨៦,៧២
៩.​ហុងកុង​, ចិន ទទួលបាន​ពិន្ទុ ៨៦,២២
១០.​ហ្ស៊ូ​រិច​, ស្វ៊ី​ស ទទួលបាន​ពិន្ទុ ៨៥,២៕


Tag:
 ​ជប៉ុន​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com