ជាតិ
សម្ដេច ហ៊ុន សែន ស្ងើ​ច​គ្រូ​ដែល​រាំ​ពី​ខ្លោងទ្វារ ដល់​ដងទង់​ជាតិ តាម​ការសន្យា​ជាមួយ​សិស្ស​
14, Oct 2017 , 4:26 pm        
រូបភាព
​គេ​នៅ​មិនទាន់​ភ្លេច​ទេ​ថា កាលពីពេល​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៧ គ្រូ​គណិតវិទ្យា នៃ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី លោក ទៀ សុធា បាន​រាំ​ពី​ខ្លោងទ្វារ​សាលា ដល់​ដងទង់​ជាតិ  តាម​ការសន្យា​ជាមួយ​សិស្ស​ខ្លួន​ដែល​ប្រឡង​បាន​និទ្ទេស​A​។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ងើ​ច​សរសើរ និង​រំភើប​ចំពោះ​ទឹកចិត្ត​ស្រឡាញ់​សិស្ស និង​បាន​គោរព​សម្តី​របស់ខ្លួន​ផង​នោះ​។



សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ពី​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៅ​ព្រឹក​ថ្ងៃទី ១៤ តុលា​៖







​សូមបញ្ជាក់ថា លោក ទៀ សុធា មាន​វ័យ​៣៩​ឆ្នាំ​រូប ជា​គ្រូបង្រៀន​គណិតវិទ្យា តាំងពី​ឆ្នាំ​១៩៩៩ ដោយ​បច្ចុប្បន្ន​លោក ជា​គ្រូបង្រៀន​គណិតវិទ្យា​ថ្នាក់​ទី ១២ ក្នុង​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​ជា​គ្រូបង្រៀន​នៅតាម​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
  គ្រូបង្រៀន​
  និទ្ទេស A
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com