ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការបាត់បង់​ការងារ​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ដែរ​ទេ​?
16, Oct 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Daily Telegraph បាន​ឲ្យ​ដឹងថា ការបាត់បង់​ការងារ​អាចជា​រឿង​មួយ​ពិបាក និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ព្រោះតែ​វា​បង្កើន​កា​រប​ង្រ​ឈម​នឹង​ជំងឺ​គាំងបេះដូង​រហូតដល់​ពី​រ​ភាគបី​ឯណោះ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​អាមេរិក​មួយ​ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​យ​ការយល់ឃើញ​ផ្ទុយគ្នា​មួយ​រវាង​ការដែល​គ្មាន​ការងារ​ធ្វើ (​ចំនួន​នៃ​ការបាត់បង់​ការងារ និង​ពេលវេលា​ដែល​ចំណាយ​លើ​ការងារ​) និង​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​។​



​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​មនុស្ស​ចាស់​ជនជាតិ​អាមេរិក​ប្រមាណ ១៣៤៥១​នាក់​រយៈពេល​រហូតដល់ ១៨​ឆ្នាំ ហើយ​បាន​រកឃើញថា ស្ថានភាព​នៃ​ការមិន​មានការ​ងារ​ធ្វើ ការបាត់បង់​ការងារ​ច្រើន និង​ការ​ប្រើពេល​ខ្លី​ដោយ​មិនមាន​អ្វី​ធ្វើ​សុទ្ធតែជា​កត្តា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ទាំងអស់ ទោះបីជា​មានការ​បន្ថែម​កត្តា​ផ្សេងទៀត​ដូចជា​ការជក់បារី​ក៏ដោយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​ហាក់បីដូចជា​ណែនាំ​ថា មាន​ទំនាក់ទំនង​មួយ​រវាង​ការងារ និង​ភាពអសន្តិសុខ​ខាង​លុយកាក និង​បញ្ហា​សុខភាព​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com