កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទីឥណ្ឌូណេស៊ីស្លាប់ បន្ទាប់ពីការប៉ះទង្គិចក្បាលនៅពេលប្រកួត
× អ្នកចាំទីឥណ្ឌូណេស៊ីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារប៉ះទង្គិតគ្នាជាមួយមិត្តរួមក្រុមក្នុងអំឡុងពេលការប្រកួតលីកបាល់ទាត់កំពូលរបស់ឥណ្ឌូណេស៊ី នាថ្ងៃអាទិត្យទី១៥ ខែតុលា។
កីឡាករ Choirul Huda អ្នកចាំទីក្រុមបាល់ទាត់ Persela Lamongan បានស្លាប់ដោយសារប៉ះទង្គិចក្បាលជាមួយជង្គង់ខ្សែការពារRamon Rodrigues មិត្តរួមក្រុមខ្លួននៅពេលព្យាយាមចាប់បាល់នៅក្នុងតំបន់គ្រោះថ្នាក់នៅចុងតង់ទី១ នាការប្រកួតជាមួយក្រុម Semen Padang នៃក្របខណ្ឌ Liga 1 របស់ឥណ្ឌូណេស៊ី។
បើតាមការពិនិត្យនៅក្នុ្ងងវីដេអូឡើងវិញនៅពេលត្រូវមួយជង្គង់របស់មិត្តរួមក្រុមបានបង្ហាញថា អ្នកចាំទីវ័យ៣៨ឆ្នាំរូបនេះហាក់ពិបាកដកដង្ហើម ហើយយកដៃខ្ទប់មាត់ និងត្រូវបានជួយង្គ្រោះពីគ្រូពេទ្យនៅលើទីលាននោះមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ Choirul នៅមានដង្ហើមនៅឡើយទោះបីជាគេសន្លប់បន្ទាប់ពីរងរបួសភ្លាមៗ ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ថារូបគេបានស្លាប់ទៅតាំងពីមុនមកដល់មន្ទីរពេទ្យម្លេះ។
វេជ្ជបណ្ឌិត Zaki Mubarak ដែលដែលបានពិនិត្យ Chorul បាននិយាយថាផលប៉ះពាល់យ៉ាងខ្លាំងធ្ងន់ធ្ងរទៅលើក្បាលជាមួយនឹងជង្គង់បណ្តាលឲ្យមានការថយចុះជាតិស្ករក្នុងឈាមដែលជាផ្នែកមួយនៃរាងកាយដែលខ្វះការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ដែលធ្វើឲ្យរូបគេបាត់បង់ជីវិត។
Choirul បានចូលរួមជាមួយ Persela Lamongan តាំងពីឆ្នាំ ១៩៩៩ និងជាអ្នកចាំទីជម្រើសដំបូងរបស់ក្លិបចាប់តាំងពីឆ្នាំ ២០០២មក៕
Tag:
បាល់ទាត់
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com