ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ACE Inspiring ExcellenceScholarships ១០០កន្លែងសម្រាប់សិស្សបាក់ឌុបឆ្នើម
20, Oct 2017 ,
3:27 pm
រូបភាព
×
ដោយ:
ជី ដាណា
ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន IDP Education មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) កាលពីព្រឹកថ្ងៃទី២០ ខែតុលា ដើម្បីប្រកាសផ្តល់អាហារូបករណ៍ចំនួន១០០កន្លែងក្នុងមួយឆ្នាំសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ។
យោងតាមខ្លឹមសារនៃ MOU ដែលត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីអាហារូបករណ៏ ACE Inspiring Excellence Scholarships នឹងផ្តល់សម្រាប់ជ័យលាភីបាក់ឌុប ដែលបាននិទ្ទេស A និង B ដោយពួកគេអាចសិក្សាភាសាអង់គ្លេសពេញមួយឆ្នាំនៅសាលា ACE។
កម្មវិធីផ្តល់អាហារូបករណ៍នេះ នឹងធ្វើឡើងសម្រាប់រយៈពេលពីរឆ្នាំសាកល្បង ពោលគឺសម្រាប់២០១៧ និងឆ្នាំ២០១៨ ដោយគិតជាទឹកប្រាក់ មានចំនួន ២០ ម៉ឺនដុល្លារអាមេរិក សម្រាប់រៀនភាសាអង់គ្លេសមិនពេញម៉ោង (Part-time) នៅ សាលា ACE។
កម្មវិធីអាហារូបករណ៍នេះ ជាផ្នែកមួយនៃកិច្ចការសង្គមរបស់ IDP/ACE ដែលស្រប ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើននូវគុណភាពអប់រំ តាមរយៈ កម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បាន មានប្រសាសន៍ថា៖ «ក្រសួងសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែង រៀនសូត្រដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ក្រសួងសូមស្វាគមន៍ដល់ការផ្តល់អាហារូបករណ៏ឲ្យរៀននៅសាលា ACE ដើម្បីបង្កើនកម្រិតភាសាអង់គ្លេស ដល់សិស្សានុសិស្សស្របជាមួយគ្នានឹងកំណែទម្រង់របស់ក្រសួងក្នុងការបញ្ចូលភាសាអង់គ្លេសទៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា»។
លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងថា៖ «កម្មវិធី អាហារូបករណ៍ ACE Inspiring Excellence Scholarships នេះនឹងជួយដល់សិស្សានុសិស្ស ទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយផ្តល់ឲ្យពួកគេនូវជំនាញភាសាអង់គ្លេស កាន់តែប្រសើរឡើង ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមនៅក្នុងប្រទេស ឬ ក្រៅ ប្រទេស»។
លោកបានបន្តថា៖ «ចំណេះដឹងភាសាអង់គ្លេស តាមបទដ្ឋាននៅ ACE សិស្សានុសិស្សទាំងនេះ នឹងមានឱកាសកាន់តែខ្ពស់ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅ បរទេស ជាពិសេសប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស»។
ការដាក់ពាក្យសុំអាហារូបករណ៍ ACE Inspiring Excellence Scholarships នេះ នឹង បើកចាប់ពីចុងខែតុលា ឆ្នាំ២០១៧ ហើយនឹងត្រូវចាប់ផ្តើមចូលរៀននៅ ខែមករា ឆ្នាំ២០១៨។ ក្រៅ ពីការសិក្សាភាសាអង់គ្លេស អ្នកដែលទទួលបានអាហារូបករណ៏ទាំង១០០នាក់នេះ នឹងទទួលបាន ឱកាសចូលរួមនៅក្នុងសកម្មភាពផ្សេងៗរបស់សាលាផងដែរ។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ តាមរយៈ
http://scholarship.acecambodia.org
ឬ
https://acecambodia.org
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម