មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកដំបូង​នៅ​សៀមរាប​មាន​អ្នកនិពន្ធ​ជាង ៣០​នាក់ ចូលរួម​
បទយកការណ៍ / បទសម្ភាសន៍
មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកដំបូង​នៅ​សៀមរាប​មាន​អ្នកនិពន្ធ​ជាង ៣០​នាក់ ចូលរួម​
21, Oct 2017 , 1:53 pm        
រូបភាព
​សៀមរាប​៖ មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកដំបូង ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​វត្ត​ដំណាក់ ខេត្តសៀមរាប​។ ក្រុម​អ្នកនិពន្ធ​ជាង ៣០​នាក់ បានរួម​គ្នា​បង្កើត​កម្ម​វិធី​មហោស្រព​នេះ​ឡើង ក្នុង​បំណង​ដើម្បី​លើកកម្ពស់​វិស័យ​អក្សរសិល្ប៍​។​



​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​។ ក្នុង​មហោស្រព​នេះ​មាន​កម្មវិធី​សំខាន់ៗ​មួយចំនួន រួមមាន វេទិកា​ពិភាក្សា​អំពី កំណាព្យ​ខ្មែរ​ទំនើបនិយម វេទិកា អណិកជន​ខ្មែរ និង​អក្សរសិល្ប៍ សិក្ខាសាលា​និពន្ធ​បែប​ច្នៃប្រឌិត ការសម្តែង​សិល្បៈ ពិ​ព័​ណ៍​សៀវភៅ និង​ការអាន ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ គឺ​ការចាក់​បញ្ចាំងភាពយន្ត​ឯកសារ រឿង ផ្នូរ​របស់ ឃុន ស្រ៊ុន ដែលជា​កវី​ម្នាក់ ដែល​បាន​ស្លាប់​នៅ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរក្រហម​។​

​ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់ ជុំវិញ​ការរៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ជា​លើកដំបូង​នៅ ខេត្តសៀមរាប សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក​ថ្មីៗ ជាមួយ​លោក យ៉េ​ង ឈាង​លី សមាជិក​អ្នករៀបចំ​កម្មវិធី​នេះ​ដូចតទៅ​៖










© រក្សាសិទ្ធិដោយ thmeythmey.com