នៅហាង Stumpy’s Hatchet House ក្នុងរដ្ឋ New Jersey យុវជនជាច្រើនសប្បាយរីករាយជាមួយនឹងល្បែងគប់ពូថៅទៅលើផ្ទាំងស៊ីបអំពីឈើ ដែលជាល្បែងភ្នាល់ដ៏ពេញនិយម។ មិនខុសពីល្បែងបោះកង ឬប៊ូលីងនោះឡើយ អ្នកដែលបោះមិនចំគោលដៅ ត្រូវពិន័យឲ្យផឹកស្រាបៀរ និងធ្វើអ្វីផ្សេងៗ ។
«នេះជាប្រភេទល្បែងបោះប៊ូលីងថ្មី»។ អ្នកស្រី Kelly Josberger អាយុ៥១ឆ្នាំ ដែលជាអតីតនាយិកាសាលាបឋមសិក្សាមួយ បានផ្តួចផ្តើមគំនិតបង្កើតឡើងគប់ពូថៅនេះ ជាមួយដៃគូបីនាក់ផ្សេងទៀត ដែលមិនទាន់មានការងារធ្វើច្បាស់លាស់។
ល្បែងគប់ពូថៅ បានចាប់ផ្តើមលេងអស់ពេលជាង១៨ខែមកហើយ នៅរដ្ឋ New Jersey ហើយបច្ចុប្បន្នបានរាលដាលដល់វ៉ាស៊ីនតោន, Chicago, Nashville, Denver និងរដ្ឋផ្សេងទៀត រួមទាំងប្រទេសកាណាដា ផងដែរ។ ហាង Stumpy’s Hatchet House ក្នុងរដ្ឋ New Jersey មាន១៥សាខាផ្សេងទៀត ដែលបម្រើសេវាកម្ម «ល្បែងគប់ពូថៅ» នេះ សម្រាប់ភ្ញៀវលេងកម្សាន្ត។