អត្ថបទពាណិជ្ជកម្ម
«​ផាក​កាហ្វេ​» សាខា​ទី​១១ ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​បើកសម្ពោធ​
22, Oct 2017 , 12:03 pm        
រូបភាព
​ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច កាលពី​ថ្ងៃទី​១៩ ខែតុលា បាន​បើកសម្ពោធ​ផាក​កាហ្វេ (Park Café) ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលជា​សាខា​ទី ១១ របស់ខ្លួន ដោយមាន​ការរៀបចំ​ពិធី​បែប​សាសនា ការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​លើករាសី ការរាប់​ប្រគេន​ព្រះសង្ឃ​៦៨​អង្គ​។ ពិធី​សម្ពោធ​ផាក​កាហ្វេ​សាខា​ទី​១១​នេះ មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស គណៈ​គ្រប់គ្រង ប្រធាន​ផ្នែក ក្រុមគ្រួសារ​បុគ្គលិក​ជាច្រើន​កុះករ​។​
 
​ផាក​កាហ្វេ​សាខា​ទី​១១​របស់​ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច មានការ​រចនា​ថ្មីស្រឡាង​ទាំងស្រុង ដោយ​ផ្តោតលើ​ទំរង់​អគារ​បុរាណ ដែល​ច្របាច់​បញ្ចូល​រវាង​គំនូស​ប្លង់​បែប​ត្រូ​ពិ​ក ខ​ល ដែលមាន​ក្លោងទ្វា​ទំរង់​ប្រាសាទបុរាណ​ខ្មែរ អម​ជាមួយ​ដំបូល​ក្បឿង​ដែល​បង្ហាញ​ពី​រចនាបថ​ផ្ទះ​ខ្មែរ និង​ជាពិសេស​អគារ​ទាំងមូល​ត្រូវបាន​រចនា​ជា​លក្ខណ​ចំហរ​ប្រៀបដូចជា​សារមន្ទីរ​ជាមួយ​គូ​ទឹក​វិល​ព​ន្ធ័​ជុំវិញ​ហាង​អមដោយ​ធម្មជាតិ​យ៉ាង​ត្រជាក់​ភ្នែក​ផងដែរ​។ 


 
​បើ​ប្រធាន​ប្រចាំ​សាខា​នេះ ផាក​កាហ្វេ​ដែលមាន​ទីតាំង​ស្ថិត​នៅមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​បម្រើ​ជូន​នូវ​អាហារ​ពេលព្រឹក ថៃ្ង​ត្រង់ ល្ងាច ជាពិសេស​គឺមាន​អាហារ​បែប​ខ្មែរ ចិន ថៃ និង​មាន​ទទួល​រៀបចំ​អាហារ​ជា ក្រុម​សម្រាប់ ក្រុមហ៊ុន​នានា​ទេសចរ​ណ៌​ផងដែរ​។
 
​ផាក​កាហ្វេ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​២០០៤ តែមួយ​សាខា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ ដោយ​ស្ថាបនិក​វ័យក្មេង​ជា​យុវជន​ខ្មែរ​បួនរូប​ក្រោយពី​ពួកគាត់​បាន​ត្រឡប់​មកពី​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស ដោយ​យល់ឃើញ​ពី​ឱកាស និង តម្រូវការ​របស់​ប្រជាជន​កម្ពុជា ទៅលើ​ភោជនីយដ្ឋាន​ដែលមាន​បរិយាកាស​ផាសុកភាព ម្ហូប​ឆ្ងាញ់ៗ គ្មាន​ជាតិ​ប៊ីចេង និង សេវាកម្ម​ទំនើប ដូច្នេះហើយ​ទើប​លោក​សម្រេច​បង្កើត​ភោជនីយដ្ឋាន​មួយ​នេះ ហើយ​បានដាក់​ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មាន​ទីតាំង​នៅមុខ​មជ្ឈមណ្ឌល​កំសាន្ត​ផាក​វ៉េ​។ 


 
​ដោយ សារ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​លើ​សេវាកម្ម ផលិតផល​របស់​ផាក​កាហ្វេ​កាន់តែ​ច្រើនឡើង ដោយសារ​ការអភិវឌ្ឍ​ន៍​ខ្លួន និង ធនធាន មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ផាក​កាហ្វេ​ប្រែខ្លួន​ពី​អាជីវកម្ម​បែប​គ្រួសារ​មកជា​អាជីវកម្ម​ស្តង់ដា និង មាន​សាខា​រហូតដល់​១១​សាខា​។ សព្វថ្ងៃ មាន​យុវជន យុវតី​ខ្មែរ ប្រមាណ​៣៣០​នាក់ កំពុង​បំរើកា​រងារ​នៅក្នុង​ក្រុមហ៊ុន​ផាក​កាហ្វេ​ដែល​នេះ​ក៏​ជា​ចំណែក​មួយ​ជួយ​កាត់បន្ថយ​ភាព ក្រីក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បានទទួល​អតិថិជន​ប្រមាណ​ជាង​១.៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៦​។​
 
​កាលពី​២០១៦​កន្លងទៅនេះ ផាក​កាហ្វេ​បាន​សម្ពោធន៍​សាខា​ថ្មី​ចំនួន​០៣​កន្លែង ដែល​ក្នុងនោះ​មាន​សាខា​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់ផ្អែម សាខា​ផាក​កាហ្វេ​បាក់​ទូក និង សាខា​ផាក​កាហ្វេ​បឹង​កេងកង​ប៉ាស្ទ័រ​។ ហើយ​នៅ​ឆ្នាំ​២០១៧ នា​ខែសីហា​កន្លងទៅនេះ ផាក​កាហ្វេ​ទើប តែ​បើកសម្ពោធ​នូវ​រចនា​បថ​ថ្មី​នៃ​សាខា​ផាក​កាហ្វេ​សន្ធរម៉ុក ដែលមាន​ការពង្រីក​ទំហំ​ហាង​ទ្វេដង​ជាមួយ​ការ​ឌី​សាញ់​នូវ​កញ្ចក់​កោង​ដែរ​ជា Signature ថ្មី​របស់​ផាក​កាហ្វេ​។ 


 
​កាលពី​ខែកញ្ញា​កន្លងមក ផាក​កាហ្វេ​បាន​បើក​ដំណើរការ​សាខា​លក់​សិ​ទិ្ធ​អាជីវកម្ម​របស់ខ្លួន​លើកដំបូង​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​នេះ​បាន​បង្ហាញថា អាជីវកម្ម​អាហារ និង​ភេសជ្ជៈ​ក្នុងស្រុក​កំពុង​ពង្រីក​ខ្លួន​មិន​ចាញ់​បរទេស​ឡើយ​។  លោក ហេង សេង​លី នាយក​គ្រប់ គ្រង ក្រុមហ៊ុន​ផាក​កាហ្វេ បាន​ថ្លែងប្រាប់​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ម្សិលមិញ​ថា ការសម្រេច​ដាក់លក់​សិទ្ធិ​អាជីវកម្ម (Franchise) ជា​លើកដំបូង​នៅ​ច្រកចេញ​-​ចូល​របស់​ប្រទេស​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ល្អ​សម្រាប់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ក្នុងស្រុក​ថែម​មួយកម្រិត​ទៀត ហើយ​សូម អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Sajibumi ដែល​បាន​លើកទឹកចិត្ត និង ជួយ​គាំទ្រ​ម៉ាក​សញ្ញា​(Brand) របស់​ខ្មែរ​។ 
 
​នៅពេល​អនាគត ផាក​កាហ្វេ​មាន​ចក្ខុវិស័យ​ព​ង្រឹ​ក​ខ្លួន​អោយ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​លេខ​1​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ ការ អភិវឌ្ឍន៍ គុណភាព​ម្ហូបអាហារ គុណភាព​សេវាកម្ម គុណភាព​អនាម័យ និង ការ​រចនា​ភោជនីយដ្ឋាន​ឲ្យ​កាន់តែ​ទំនើប ព្រមទាំង ការបើក​សាខា បន្ថែម​ឲ្យ​បាន ៣១​សាខា នៅក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត​នានា នៅ​ឆ្នាំ​២០២០៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com