យុវជន​កាន់តែច្រើន ចាប់អារម្មណ៍​តំបន់​ប្រាសាទសំបូរព្រៃគុក​
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
យុវជន​កាន់តែច្រើន ចាប់អារម្មណ៍​តំបន់​ប្រាសាទសំបូរព្រៃគុក​
22, Oct 2017 , 1:22 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ធំ​៖ តំបន់​ប្រាសាទសំបូរព្រៃគុក បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ក្រោយពី​តំបន់​ប្រាសាទ​នេះ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី ៨ កក្កដា​កន្លងទៅ​។ ជាមួយគ្នានេះ នៅ​ថ្ងៃទី​២១ តុលា​នេះ យុវជន​ក្នុង​ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​ទៅ​ទស្សនា​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក ដើម្បី​ស្វែងយល់ និង​សិក្សា​បន្ថែម​ពី​ក្រុម​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​នេះ​។​

 
​យុវជន​ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​ជាង ១០០​នាក់ បានមក​ទស្សនកិច្ច​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​។ ដំណើរ​ទស្សនកិច្ច​រប​ស់​យុវជន​ទាំងនេះ គឺ​ដើម្បី​ស្វែងយល់ និង​សិក្សា​បន្ថែម​ពី​ក្រុម​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ស្ថិតក្នុង​កម្មវិធី​បោះជំរំ ក្រោម​ប្រធានបទ «​បោះជំរំ វប្បធម៌ បរិស្ថាន​» នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ក្នុង​ខេត្តកំពង់ធំ​។ កម្មវិធី​បោះជំរំ​នេះ មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២១-២២ តុលា​នេះ ក្នុង​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ខេត្តកំពង់ធំ​។ 
 
​សូមបញ្ជាក់ថា កម្មវិធី​បោះជំរំ ក្រោម​ប្រធានបទ «​បោះជំរំ វប្បធម៌ បរិស្ថាន​» ជា​កម្មវិធី​មួយ ដែល​រៀបចំ​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​សាមគ្គីភាព លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌ អរិយធម៌ និង​បរិស្ថាន​។ បន្ថែម​លើ​នេះ កម្មវិធី​នេះ ក៏​ជាការ​ចូលរួម​អបអរសាទរ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ 
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖ 



















 

© រក្សាសិទ្ធិដោយ thmeythmey.com