ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រស់នៅ​ខ្វះ​ការហាត់​ប្រាណ​ប្រឈម​ការស្លាប់​ដូច​ការជក់​បារី​ដែរ​
06, Oct 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Lancet បាន​និយាយថា ការ​កង្វះ​ការហាត់​ប្រាណ ឬ​រស់នៅ​ដោយ​គ្មាន​ភាព​សកម្ម​រាងកាយ អាច​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក​បាន​ស្លាប់ ព្រមទាំង​បង្ក​ជា​ជំងឺ​ធំៗ​ជាច្រើន​ទៀត​ដូចជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺមហារីក​សុដន់ និង​ពោះវៀនធំ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញថា​ការ​មិនសូវ​ហាត់ប្រាណ​អាច​ដើរតួនាទី​ជា​ករណី​ជំងឺ​បេះដូង​មួយ​ក្នុងចំណោម​ជំងឺ​បេះដូង ១០​ករណី (១០,៥​ភាគរយ​) មហារីក​ពោះវៀនធំ​ក្រោម​មួយ​ក្នុងចំណោម​ជំងឺមហារីក​ពោះវៀនធំ​៧​ករណី (១៨,៧​ភាគរយ​)​។​



​គេ​បាន​ប៉ាន់ស្មាន​ឃើញថា ការដែល​រស់នៅ​គ្មាន​ភាព​សកម្ម​រាងកាយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៥,៣​លាន​នាក់​ក្នុងចំណោម​ការស្លាប់ ៥៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០០៨​។ អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា រឿងនេះ​គឺ​ស្មើគ្នា​នឹង​ការស្លាប់ ៥​លាន​នាក់​ដែល​បណ្តាលមកពី​ការជក់បារី​ក្នុង​ឆ្នាំ ២០០០​ដែរ​។ វា​នៅតែ​មិន​ច្បាស់​ថា ការប៉ាន់ស្មាន​ទាំងពីរ​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ដែលមាន​លក្ខណៈ​ដូចគ្នា​ឬ​អត់​នោះទេ ដូច្នេះ​វា​នៅ​មិនអាច​ធ្វើការ​ប្រៀបធៀប​ដោយផ្ទាល់​បានឡើយ​។​

​ខណៈពេលដែល​ការជក់បារី និង​ការរស់នៅ​គ្មាន​ភាព​សកម្ម​រាងកាយ​អាច​ផ្តល់នូវ​អត្រា​ស្លាប់​ដល់​មនុស្ស​ស្រដៀង​គ្នា​នោះ តែ​អត្រា​នៃ​ការជក់​បារ​គឺមាន​តិចជាង​អត្រា​នៃ​អ្នករស់នៅ​អសកម្ម​រាងកាយ​ទេ ដូច្នេះ​ការជក់បារី​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ខ្លាំងជាងគេ​ដដែល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com