កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា វិលទៅដឹកនាំក្រុមជម្រើសជាតិជាលើកទីបី លោក ប្រាក់ សុវណ្ណារ៉ា ត្រូវតែងតាំងជាគ្រូបង្វឹកជម្រើសជាតិសារជាថ្មី។ រូបថតហ្វេសប៊ុក Phok Kim Siek
× លោក ប្រាក់់ សុវណ្ណារ៉ា ហៅទូច ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងធ្វើជាគ្រូបង្គោលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តពីគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino ដែល FFC ទើបតែបញ្ចប់កិច្ចសន្យា។
លោក ប្រាក់ សុវណ្ណារ៉ា ដែលនឹងឈានចូលដល់អាយុ៤៥ឆ្នាំ នៅខែក្រោយ មានឱកាសដឹកនាំឈុតជម្រើសជាតិជាលើកទីបី ដោយលើកទីមួយ លោកបានដឹកនាំក្នុងឆ្នាំ២០០៨ ដល់២០០៩ ហើយបន្ទាប់មក នៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ FFC គ្រូបង្វឹកដ៏មានបទពិសោធន៍រូបនេះ ត្រូវដឹកនាំក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយមីយ៉ាន់ម៉ា និងការប្រកួតជម្រុះ AFC Asian Cup ជាមួយហ្ស៊កដានី ។
ក្រៅពីធ្លាប់ដឹកនាំក្រុមកំពូលដូចជា ភ្នំពេញអ៊ឹមផាយអឺរ (បច្ចុប្បន្នភ្នំពេញក្រោន) ព្រះខ័នរាជ ណាហ្គាវើល និងបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា ក៏ជាមន្ត្រីបណ្តុះបណ្តាលធនធានគ្រូបង្វឹកបាល់ទាត់នៅកម្ពុជាផងដែរ៕
Tag:
ជម្រើសជាតិ
ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com