កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ កូរ៉េខាងជើង​-​ម៉ាឡេស៊ី នឹង​ប្រកួត​លើទឹក​ដី​ថៃ ក្រោយ​ពន្យា​ពេល​៣​លើក​
30, Oct 2017 , 7:20 am        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង និង​ប្រកួត​ជាមួយ​ម៉ាឡេស៊ី នៅលើ​ទឹកដី​ថៃ សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ផ្តាច់ព្រ័ត្រ AFC Asian Cup 2019 បន្ទាប់ពី​ពន្យា​ពេល​ការប្រកួត​៣​លើក​មកហើយ​ដោយសារ​បញ្ហានយោបាយ​។​



​គេហទំព័រ​ផ្លូវការ AFC ផ្សាយ​ថា សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានសម្រេច​ឲ្យ​ការប្រកួត​ជម្រុះ AFC Asian Cup រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ត្រូវធ្វើឡើង​នៅ​ទឹកដី​កណ្តាល​ពោលគឺ​នៅក្នុង​ប្រទេស​ថៃ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​សម្រាប់​ការប្រកួត​ជើង​ទី​១​។​
 
​បន្ទាប់ពី​បាន​ពន្យា​ពេល​ការប្រកួត​អស់​រយៈពេល​៣​ដង​មកហើយ​នោះ ឥឡូវនេះ AFC បានកំណត់​ការប្រកួត​នៃ​ប្រទេស​ទាំងពីរ ត្រូវ​ប្រកួត​នៅ​ទឹកដី​កណ្តាល​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ពូ​ល​B ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ជើង​ទី​១​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា និង​ជើង​ទី​២​នៅក្រោយ​៣​ថ្ងៃ​បន្ទាប់​។​
 
​តាមពិតទៅ​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​នេះ​តាំងពី​ថ្ងៃ​ទ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ព្យូ​ង​យ៉ាង​មក​ម្លេះ​។ ការ​ព្យា​ពេលកន្លងមក ដោយសារ​សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ព្រួយបារម្ភ​អំពី​សុ​ន្តិ​សុខ​របស់​កីឡាករ​ខ្លួន ក្រោយ​មាន​បញ្ហានយោបាយ​ជាមួយ​ខាង​ភាគី​កូរ៉េខាងជើង ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​៕
 

Tag:
 បាល់ទាត់​
  AFC Asian Cup
  AFC
  កូរ៉េខាងជើង​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com