កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​មួយ​នៅ​ចិន​ឲ្យ​កីឡាករ​ម្នាក់ៗ​ជិត​៤​លាន​ដុល្លារ ក្រោយ​ជួយ​ក្រុម​ឡើងទៅ​លី​ក​លំដាប់​ទី​២
31, Oct 2017 , 9:39 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់ Meixian Techand នៃ​លី​ក​ទី​៣​ចិន បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ខ្លួន​ក្នុង​ម្នាក់ៗ ៣​លាន​ផោន ប្រហែល​ជិត​៤​លាន​ដុល្លារ បន្ទាប់ពី​ពួកគេ​បាន​ជួយ​ក្រុម​ឲ្យ​ឡើងមក​កាន់​លី​ក​លំដាប់​ទី​២​។​



​ក្រុម Meixian Techand បាន​យកឈ្នះ​ក្រុម Shenzhen Ledman ១-០ ក្នុង​វគ្គ Play-off ជើង​ទី​២ ដែល​សរុប​លទ្ធផល​ទាំងពីរ​ជើង ៣-១ ដើម្បី​ឡើងមក​លេង​នៅ​ក្របខណ្ឌ League One ជាលី​ក​បាល់ទាត់​លំដាប់​ទី​២​ក្នុងប្រទេស​ចិន​។​



​បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្លិប​ដែល​ប្រើប្រាស់​កីឡាករ​ក្នុងស្រុក​ទាំង​៣០​នាក់​នេះ​បានសម្រេច​ផ្តល់ប្រាក់​រង្វាន់​ជាទី​គាប់ចិត្ត​ម្នាក់​ជិត​៤​លាន​ដុល្លារ​ជាការ​លើកទឹកចិត្ត និង​សម្រាប់​ជា​កាដូ​ណូអែល​នៅ​ដើម​ឆ្នាំនេះ​ផងដែរ​។​



​ក្លិប Meixian Techand មាន​កីឡដ្ឋាន​ឈ្មោះថា Meixian Tsang Hin-chi មាន​មូលដ្ឋាន​ស្ថិតនៅ​ខេត្ត Guangdong ប្រទេស​ចិន និង​អាច​ផ្ទុក​ទស្ស​និជ​ន​បាន​ចំនួន ២០២២១​នាក់​៕


Tag:
 បាល់ទាត់​
  League One
  Meixian Techand
© រក្សាសិទ្ធិដោយ thmeythmey.com