ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​រៀន​ភាសាបរទេស​ក៏​អាច​បន្ថយ​ភាព​ចាស់​របស់​ខួរក្បាល​បានដែរ​
01, Nov 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការដែល​ចំណាយពេល​រៀន​ភាសាបរទេស ឬ​ភាសារ​ទី​ពីរ​អាច​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​ខួរក្បាល​បាន​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​របស់ Scottish ដែល​បាន​រកឃើញថា អ្នក​ដែល​ចេះ​និយាយ​ចាប់ពី​ពីរ​ភាសា​ឡើងទៅ​ទំនង​ជាមាន​លទ្ធផល​ធ្វើតេស្ត​នៃ​ភាព​ឆ្លាត​វៃ​ល្អ​ជាង​អ្នក​ដែល​ចេះតែ​មួយ​ភាសា​។​



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ក្រុមមនុស្ស​ចំនួន ៨៥៣​នាក់​ដែល​ត្រូវបាន​ឲ្យ​ធ្វើតេស្ត​មើល​ភាព​ឆ្លាត​វៃ​ក្នុង​ឆ្នាំ ១៩៤៧ នៅ​អាយុ ១១​ឆ្នាំ និង​បន្ទប់​មក​ធ្វើតេស្ត​ម្តងទៀត​នៅពេល​ពួកគេ​អាយុ ៧០​ឆ្នាំ​។ ពួកគេ​ត្រូវបាន​សួរថា​តើ​មានបាន​រៀន​ភាសា​អ្វី​បន្ថែមទៀត​ឬ​អត់ ហើយ​បើសិន​ជាមាន​រៀន​មេន តើ​ពេលណា​ដែល​គេ​ត្រូវការ​ប្រើ​ភាសា​នោះ និង​ប្រើប្រាស់​ញឹកញាប់​ប៉ុណ្ណា​។​

​ភាគច្រើន​អ្នក​ដែល​និយាយ​ភាសា​ទី​ពីរ​គឺមាន​រហូតដល់​មួយ​ភាគបី​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​និយាយ​ពីរ​ភាសា គឺមាន​ភាព​វៃឆ្លាត​ល្អ​ជាង​អ្នក​ដែល​និយាយ​តែមួយ​ភាសា​កាលពី​អាយុ ១១​ឆ្នាំ​។ ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​បំផុត​ត្រូវបាន​គេ​រកឃើញ​ក្នុងពេល​ធ្វើតេស្ត​ភាព​វៃឆ្លាត និង​ការអាន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​មិនបាន​វាយតម្លៃថា តើ​អ្នកចូលរួម​មាន​បញ្ហា​ភ្លេចភ្លាំង​ឬ​អត់​ទេ ដូច្នេះ​វា​នៅតែ​មិនអាច​ប្រាប់​យើង​ច្បាស់​ថា ការដែល​ចេះ​ពីរ​ភាសា​អាចជា​វិធី​ការពារ​ជំងឺ​ភ្លេចភ្លាំង​ឬ​អត់​ដែរ​។​

​ការដែល​នៅតែ​បន្ត​រៀន​ភាសា​មួយ​បន្ថែមទៀត​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ភាព​សកម្ម​របស់​ចិត្តគំនិត អាច​សិ​ក្ស​ដឹង​អំពី​វប្បធម៌​ខុសៗ​គ្នា និង​ជួប​មនុស្ស​ថ្មីៗ ដែល​វា​សុទ្ធសឹងតែ​អាច​ពង្រឹង​ដល់​គុណភាព​នៃ​ជិវិត​រស់នៅ​បាន​ទាំងអស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com