កីឡាអន្តរជាតិ
អន្តរជាតិ
​Alli និង Eriksen ជួយ Spurs យកឈ្នះ Real ឡើង​វគ្គ​១៦​ក្រុម​ពាន UCL
02, Nov 2017 , 11:52 am        
រូបភាព
 Tottenham Hotspur បាន​យកជ័យ​ជម្នះ​លើ​ក្រុម Real Madrid ៣-១ ក្នុងការ​ប្រកួត​ក្របខណ្ឌ UEFA Champions League វគ្គ​ជម្រុះ​ពូ​ល H​។​


 
​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Wembley នៅ​រាត្រី​ថ្ងៃ​ពុធ ទី​១ ខែវិច្ឆិកា ខ្សែបម្រើ Dele Alli អាច​រកបាន​ពីរ​គ្រាប់ និង Christian Eriksen មួយ​គ្រាប់ ជួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs ឡើងទៅ​វគ្គ​ខ្វែង​នៃ​ពាន​លំដាប់​កំពូល​អឺរ៉ុប ក្រោយ​យកឈ្នះ​ក្រុម​អធិរាជ​ស ៣-១​។ ដែល​១​គ្រាប់​របស់​ក្រុម​ការពារ​តំណែង​ជើងឯក​នេះ​ធ្វើបាន​ដោយ Cristiano Ronaldo​។​


  
​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ កូនក្រុម​របស់​អ្នកចាត់ការ Mauricio Pochettino អាច​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ក្នុងការ​ប្រកួត​៤​លើកចុងក្រោយ មាន​១០​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Real Madrid ៣​ពិន្ទុ និង Borussia Dortmund ៨​ពិន្ទុ ក្រោយ​ក្រុម​មកពី​អាល្លឺម៉ង់​នេះ​ប្រកួត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ APOEL Nicosia ក្នុងជំនួប​ថ្ងៃ​ជាមួយគ្នានេះ​។​

  
 

 
​ចំណែក​ក្រុម​មកពី​លី​ក​កំពូល​អង់គ្លេស​មួយទៀត Manchester City ក៏បាន​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់​ដែរ​ក្រោយ​លត់ ក្រុម​មកពី​អ៊ី SSC Napoli ៤-២​។ ក្នុងចំណោម​បួន​ប្រកួត​ក្រុម​រហស្ស
នាម​មេឃ​ខៀវ​ឈ្នះ​ទាំង​៤​លើក មាន​១៤​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ លើ​ក្រុម​លេខ Shakhtar Donetsk ៣​ពិន្ទុ និង​លើ​ក្រុម​លេខ​៣ Napoli ៩​ពិន្ទុ​។​


 
​លទ្ធផល​គូ​ដទៃទៀត​នៃ​ការប្រកួត​ពាន Champions League រដូវ​កាល​នេះ​រួមមាន​៖
 
​ពូ​ល E 
Liverpool ៣ - ០ Maribor
FTSevilla ២ - ១ Spartak Moscow
 
​ពូ​ល F 
SSC Napoli ២ - ៤ Manchester City
FTShakhtar Donetsk ៣ - ១ Feyenoord
 
​ពូ​ល G 
Besiktas ១ - ១ Monaco
FTFC Porto ៣ - ១ RasenBallsport Leipzig
 
 

 

Tag:
 Tag: បាល់ទាត់
 ​ UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com