ពីនេះ ពីនោះ
ក្រៅពី​គ្រឿងទេស​«​រំដេង​»​ជា​ថ្នាំ​ស័ក្តិសិទ្ធិ​ព្យាបាល​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ​
05, Nov 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
«​រំដេង​» ជា​រុក្ខជាតិ​មាន​មើម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យក​របស់​ធ្វើជា​គ្រឿងទេស​សម្រាប់ធ្វើ​ម្ហូប និង​ប្រឡាក់សាច់​ជាដើម ដូចជា​ស្លម្ជូរ ម្ជូរ​គ្រឿង ប្រហើរ កកូរ  និង​សម្ល​នំ​បញ្ចុក​ជាដើម​។  សាច់គោ​ងៀត ឬ​សាច់សត្វ​ផ្សេងៗ ក៏​គេ​យកទៅ​ប្រឡាក់​ជាមួយ​រំដេង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ និង​កាត់​ឆ្អាប​។



​រំដេង មាន​ធាតុ​ជា​ស្មៅ មើម​របស់​វា​ធ្វើជា​គ្រឿងទេស​សម្រាប់​បង់​សម្ល​ដើម្បី​កាត់​ចម្អាប និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ចំណែកឯ​រំដេង​ស្រុក​ធ្វើជា​ថ្នាំ លើក​កម្លាំង និង​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​បាន​ស្រួល​។​

​ម្សៅ​រំដេង (​ផ្លែ​រំដេង​ហាល​ស្ងួត ហើយ​កិន​ជា​ម្សៅ​) ប្រើ​វា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ ជួយ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព ព្យាបាល​រោគ​ហើមពោះ ផ្ដាសាយ ឈឺធ្មេញ និង​ចុក​ឆ្អល់ពោះ​ជាដើម​។​

​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ទីជនបទ តែង​ឆ្លៀត​ពេលទំនេរ ដាំ​ដំណាំ​ផ្សេងៗ​ដែល​ផ្តល់​ផល​លឿន និង​ដែល​ជួយ​កាត់បន្ថយ​ចំណាយ​ប្រចាំថ្ងៃ​របស់​ពួកគេ ក្នុងនោះ​ក៏មាន​«​រំដេង​» ដែល​អាច​ធ្វើជា​គ្រឿងទេស និង​ថ្នាំ​ព្យាបាល​ជំងឺ​ពុក​ធ្មេញ និង​ព្យាបាល​រោគ​ផ្សេងៗ​ទៀត​ដែរ​៕


Tag:
 រំដេង​
 ​ ថ្នាំ​
 ​ គ្រឿងទេស
© រក្សាសិទ្ធិដោយ thmeythmey.com