ជាតិ
រថយន្ត
រោងជាងជួសជុលរបស់ Star Auto ទទួលជួសជុលរថយន្តគ្រប់ប្រភេទ ដែលធានាពីគុណភាព និងតម្លៃ
× រោងជាងជួសជុលរបស់ក្រុមហ៊ុន Star Auto Cambodia ទទួលជួសជុល បានគ្រប់ប្រភេទរថយន្ត មិនមែនជួសជុលតែរថយន្ត Mercedes Benz នោះទេ ហើយរាល់គ្រឿងបន្លាស់ក៏ត្រូវបានធានាគុណភាព និងតម្លៃផងដែរ។
ក្រៅតែពីជួសជុលបានគ្រប់កំហូចរបស់ប្រភេទរថយន្តប្រណីត Mercedes Benz រោងជាងជួសជុលរបស់ក្រុមហ៊ុន Star Auto Cambodia ក៏ទទួលជួសជុលរថយន្តប្រភេទផ្សេងផងដែរដូចជា Luxus, BM, Audi, និងរថយន្តម៉ាក Pouch ជាដើម ពីព្រោះរោងជួសជុលរបស់ Star Auto ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសាកលរបស់ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នាទៅនឹងឯបរទេសតែម្តង។ រោងជួសជុលរបស់ Star Auto មានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុលដែលត្រូវបានតម្រូវដោយក្រុមហ៊ុន MB ការប្រើប្រាស់គ្រឿងបន្លាស់ថ្មីពិតប្រាកដរបស់ក្រុមហ៊ុន MB ព្រមទាំងមានអ្នកបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benz។
ជាមួយគ្នានេះ អតិថិជនក៏មិនបាច់បារម្ភពីតម្លៃក្នុងការជួសជុលដែរ ពីព្រោះគោលការណ៍របស់ក្រុមហ៊ុន Star Auto គឺតែងឲ្យអតិថិជនត្រួតពិនិត្យមើលការវាយតម្លៃលម្អិតសិន មុនពេលចាប់ផ្តើមជួសជុល។ តារាងតម្លៃនៃការជួសជុល ត្រូវបានផ្តល់ឲ្យអតិថិជនដោយមិនគិតថ្លៃ។ អ្វីដែលពិសេសទៀតនោះ រាល់ការសាកសួរ ឬយករថយន្តពិនិត្យរកមើលកំហូច មិនគិតថ្លសប្រាក់នោះឡើយ ដូច្នេះហើយ យើងលើកទឹកចិត្តឲ្យម្ចាស់រថយន្ត ប្រៀបធៀបតម្លៃនៃការជួសជុល និងគុណភាព ក៏ដូចជាវិជ្ជាជីវៈរបស់យើង ទៅនឹងកន្លែងណាមួយ ដែលអតិថិជនគិតថា គេជួសជុលបាន ហើយថោក។ ក្រៅពីនេះ ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា)ខូអិលធីឌី មានគ្រឿងបន្លាស់គ្រប់គ្រាន់ ដែលធានាទាំងគុណភាព និងតម្លៃថែមទៀតផង។
មកទទួលយកសេវាកម្មជួសជុល និងថែទាំងរថយន្តប្រកបដោយគុណភាព ជំនាញ និងការធានា ពីរោងជាងជួសជុលរបស់ក្រុមហ៊ុន Star Auto Cambodia ដែលស្ថិត នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីឲ្យលោកអ្នក និងក្រុមគ្រួសារអ្នកទទួលបាននូវផាកសុកភាព និងសុវត្ថិភាពរាល់ពេលធ្វើដំណើរ។ សាងទំនុកចិត្តជាយមួយយើងខ្ញុំ នោះលោកអ្នកនឹងប្ដូរការគិតរបស់លោកអ្នក៕
© រក្សាសិទ្ធិដោយ thmeythmey.com