កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Marseille លើក​បដា​បណ្តេញ Evra ចេញពី​ក្លិប​
06, Nov 2017 , 8:19 pm        
រូបភាព
​ក្រុម​អ្នកគាំទ្រ​ក្លិប Marseille បាន​បញ្ចេញ​កំហឹង​ទៅកាន់​កីឡាករ Patrice Evra ដោយ​លើក​បដា​បណ្តេញ​រូបគេ​ចេញ និង​សូម្បីតែ​ឯក​ស​ណ្ឋា​ប​ក្រុម​នេះ​ក៏​មិន​ឲ្យ​ពាក់​ដែរ​។​



​ក្រោយពី Evra ទទួល​កាត​ក្រហម ដោយសារ​ខ្សែការពារ​រូបនេះ ប្រើ​ក្បាច់​កុង​ហ្វូ​លោត​ធាក់​អ្នកគាំទ្រ​នៅពេលដែល​គេ​កំដៅ​សាច់ដុំ​ដែល​ក្រុម Marseille បាន​ចាញ់ Vitoria Guimaraes ១-០ ក្នុង​ពានរង្វាន់ UEFA Europa League កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​កន្លងមក​នោះ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​លី​ក​កំពូល​បារាំង​នេះ​ក៏បាន​ព្យួរ​រូបគេ​បណ្តោះអាសន្ន​។​



​ប៉ុន្តែ​អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះនោះ គឺ​ក្រុម​អ្នកគាំទ្រ​របស់ Marseille ស្ទើរ​ពេញ​កីឡដ្ឋាន បាន​ស្រែក​តវ៉ា​ប្រឆាំងនឹង​អតីត​ខ្សែការពារ Manchester United នេះ​ឲ្យ​ចេញពី​ក្រុម នៅ​អំឡុង​ការប្រកួត​ក្របខណ្ឌ Ligue 1 ដែល​ក្រុម​នេះ​ឈ្នះ Caen ៥-០​។​

​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​លើក​បដា​និង​ស្រែកថា​៖«​អ្នកឯង​គិតថា​អ្នក​នៅ​ពីលើ​ស្ថាប័ន​ដែលជា​អ្នកគាំទ្រ​របស់ខ្លួន​មែន​ទេ​?​។ យើង​លែង​ចង់​ឲ្យ​អ្នក​ពាក់អាវ​របស់​ក្រុម​យើង​ទៀតហើយ​។ Evra F***off​។ យើង​ចង់​សួរថា អ្នកមាន​ការគោរព​ចំពោះ​អ្នកគាំទ្រ​ទេ មាន​វិជ្ជាជីវៈ​ជា​កីឡាករ​ទេ​?»​។​



​សូមបញ្ជាក់ថា ខណៈដែល​ក្រុមប្រឹក្សាវិន័យ EUFA កំពុង​ពិចារណា​លើ​ទោសកំហុស​របស់​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​៣​ឆ្នាំ​ខាង​នេះ ក្លិប Marseille ក៏បាន​សម្រេចចិត្ត​ព្យួរ​រូបគេ​ដែរ ដោយ​មិនទាន់​បញ្ជាក់​កាលកំណត់​ច្បាស់លាស់​នោះទេ បន្ទាប់ពី​ជំនួប​រវាង​លោក Jacques-Henri Eyraud ដែលជា​ប្រធាន​ក្លិប និង Patrice Evra ដោយផ្ទាល់ ជាពិសេស​ក្រោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង​ជំហាន​ទីមួយ​៕




Tag:
 បាល់ទាត់​
  Patrice Evra
  Marseille
© រក្សាសិទ្ធិដោយ thmeythmey.com