កីឡាអន្តរជាតិ
អន្តរជាតិ
Pirlo ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ ក្នុង​វ័យ​៣៨​ឆ្នាំ​
07, Nov 2017 , 9:59 pm        
រូបភាព
​ខ្សែបម្រើ Andrea Pirlo បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ នៅពេល​ក្រោយ​បញ្ចប់​ការប្រកួត​ឲ្យ​ក្រុម New York City មួយលើកទៀត​ប៉ុណ្ណោះ​។​



​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់គេ​ថា​៖«​នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់ខ្ញុំ​នៅក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​អាមេរិក MLS​។ ពេលវេលា​ចុងក្រោយ​របស់ខ្ញុំ​នៅ New York City FC (NYFC) បានបញ្ចប់​ខ្ញុំ​ចង់​និយាយ​ពាក្យ​មួយចំនួន​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែលមាន​ចិត្តល្អ និង​ការគាំទ្រ​ដែល​អ្នក​បានបង្ហាញ​ខ្ញុំ​នៅក្នុង​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​។ សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដ៏​អស្ចារ្យ អរគុណ​ដល់​បុគ្គលិក​គ្រូបង្វឹក​និង​អ្នក​រាល់គ្នា​ដែល​ធ្វើការ​នៅទីនេះ និង​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​។



​មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​ចង់​ឆ្លៀតឱកាស​អរគុណ​ក្រុមគ្រួសារ​និង​កូនៗ​របស់ខ្ញុំ​ចំពោះ​ការគាំទ្រ និង​សេចក្តីស្រលាញ់​ដែល​ពួកគេ​តែងតែ​ផ្តល់​ឲ្យ​ខ្ញុំ​។ អរគុណ​ដល់​រាល់​ក្រុម​ដែល​ខ្ញុំ​ធ្លាប់​លេង និង​អតីត​មិត្ត​រួម​ក្រុម​ទាំងអស់​។ ចុងបញ្ចប់​សូម​អរគុណ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ដែល​តែងតែ​បង្ហាញ​ការគាំទ្រ​ខ្ញុំ អ្នក​ទាំងអស់គ្នា​នឹង​នៅ​ជិត​ខ្ញុំ និង​ស្ថិតក្នុង​បេះដូង​របស់ខ្ញុំ​»​។​

 
Last match in MLS. As my time in NYFC comes to an end I would like to say few words. I want to thank everybody for the kindness and support they have shown me in this incredible city. Thank you to the amazing supporters, thank you to the coaching staff and everybody that work behind the scene, thank you to my teammates. Not only my adventure in NY comes to an end but my journey as a football player as well, that is why I would like to take the opportunity to thank my family and my children for the support and love they always give me, every team that I had the honor to play for, every teammate I have been pleased to play alongside, all the people that made my career such incredible and last but not least, all the fans around the world that always showed me support. You will always be on my side and in my heart. A post shared by Andrea Pirlo Official (@andreapirlo21) on Nov 6, 2017 at 6:21am PST

Pirlo ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ១១៦​លើក និង​ជួយ​ប្រទេស​នេះ​លើក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០០៦​។​

​អតីត​សមាជិក​ក្រុម AC Milan នេះ​បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ជាមួយ​ក្រុម Brescia ហើយក៏​ផ្លាស់​ទៅ​ក្រុម Inter Milan, AC Milan និង Juventus មុននឹង​ទៅ​ចូលរួម​ជាមួយ New York City នៃ​លី​ក​កំពូល​អាមេរិក Major League Soccer កាលពី​២​ឆ្នាំមុន​៕

Tag:
 បាល់ទាត់​
  Andrea Pirlo
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com