កីឡាអន្តរជាតិ
អន្តរជាតិ
Man City, Spurs, Chelsea និង Man Utd ជា​ក្លិប​មាន​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​
08, Nov 2017 , 7:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ចំនួន​៤​នៃ​ក្របខណ្ឌ Premier League រួមមាន Manchester City, Tottenham Hotspur, Chelsea និង Manchester United ស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ដែលមាន​ចំនួន​កីឡាករ​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​។ នេះ​បើតាម​ការផ្សាយ​របស់ TheSun​។​



​យោងតាម​ទិន្នន័យ​ពី​របស់​មន្ទីរ​ស្រាវជ្រាវ​កីឡាបាល់ទាត់ CIES Football Observatory ក្រុម Manchester City ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ចំណែក Spurs នៅ​លំដាប់ថ្នាក់​លេខ​២ ខណៈ​លេខ​៣ បាន​ទៅ Barcelona លេខ​៤ Chelsea និង Manchester United ឈរ​នៅ​លេខ​៥​។​



​ទាំង Manchester City និង Spurs សុទ្ធតែជា​ក្រុម​ដែលមាន​តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​ជាង ១ ពាន់​លាន​ផោន ដោយសារតែ​ក្រុម​ទាំងពីរ​នេះ​មាន​តារា​ឆ្នើម​ដូចជា Kevin De Bruyne មានតម្លៃ​ខ្លួន ១២៧​លាន​ផោន ប្រហែល​១៦៧​លាន​ដុល្លារ និង Harry Kane ១៦៣​លាន​ផោន ប្រមាណ ២៤៤​លាន​ដុល្លារ ដែល​ជួយ​បង្កើន​តម្លៃ​សរុប​ឲ្យ​ក្លិប​រៀងៗ​ខ្លួន​បន្ថែមទៀត​។​


​ដោយឡែក Barcelona ដែល​ឈរ​នៅ​លេខ​៣ មានតម្លៃ ១​ពាន់​លាន​ផោន ប្រហែល ១.៣២​ពាន់​លាន​ដុល្លារ ដោយមាន​កីឡាករ​ថ្លៃ​ជាងគេ​គឺ Luis Suarez តម្លៃ ១៥៥​លាន​ដុល្លារ​។



តោ​ខៀវ Chelsea នៅ​លេខ​រៀង​ទី​៤ មានតម្លៃ ៩២០​លាន​ផោន ប្រមាណ ១២១១​លាន​ដុល្លារ ដែល​កីឡាករ​ថ្លៃ​ជាងគេ​គឺ Eden Hazard ថ្លៃ​១៤០​លាន​ដុល្លារ និង​ក្រុម​បិសាច​ក្រហម Manchester United ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ មានតម្លៃ ៨១២​លាន​ផោន ប្រមាណ ១០៦៩​លាន​ដុល្លារ ដោយសារ​មាន​កីឡាករ​ថ្លៃ​ជាងគេ​គឺ Romelu Lukaku ថ្លៃ ១៩១​លាន​ដុល្លារ​៕






Tag:
 បាល់ទាត់​
  Premier League
  Manchester City
  Tottenham Hotspur
  Chelsea
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com