កីឡាអន្តរជាតិ
អន្តរជាតិ
Man City រកចំណូលបាន ៦២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ជាប់​កំណត់ត្រា​ក្លិប​
09, Nov 2017 , 7:39 pm        
រូបភាព
 Manchester City បាន​បញ្ចេញ​តួលេខ​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា​នេះ ដែល​បានទទួល​ប្រាក់ចំណូល​ជា​កំណត់ត្រា​ក្លិប​ចំនួន ៤៧៣.៤​លាន​ផោន ប្រហែល ៦២០​លាន​ដុល្លា​ចរ​អាមេរិក ពោលគឺ​កើន ២១​ភាគរយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



​តួលេខ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​របាយការណ៍​ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ​សម្រាប់​រដូវ​កាល ២០១៦-២០១៧ បានបង្ហាញ​ពី​ការកើនឡើង​ចំនួន ២១% នៃ​ប្រាក់ចំណូល​កាលពី​ឆ្នាំមុន បានន័យថា​កើន​រហូតដល់ ១៩៧,៥៨​លាន​ផោន ប្រមាណ ២៥៨​លាន​ដុល្លារ​។​

​ប្រធាន​ក្លិប​លោក Khaldoon Al Mubarak បាន​លើកឡើងថា​៖ «​របាយការណ៍​នេះ​គឺ​និយាយ​អំពី​ការ​ធានាថា​អ្នកគាំទ្រ និង​ដៃគូ​របស់​យើង​អាច​មើលឃើញ​ស្ថានភាព​ជាក់ស្តែង​ពិតប្រាកដ​នៃ​ក្លិប​របស់​យើង​នាពេល​បច្ចុប្បន្ន​។ អ្វីដែល​ជាការ​រំពឹងទុក​របស់​យើង​នោះ​គឺថា​អង្គភាព​កីឡាបាល់ទាត់​និង​ការធ្វើ​ពាណិជ្ជកម្ម​បាល់ទាត់​មាន​ភាពត្រឹមត្រូវ និង​មាន​តុល្យភាព​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​បន្ត​ពង្រឹង​និង​រីកចម្រើន​បន្ថែមទៀត​»​។​

​យ៉ាងណាក៏ដោយ ចំនួន​នេះ​នៅ​តិចជាង​ប្រាក់ចំណូល​របស់​ក្លិប​ដែល​ស្ថិតក្នុង​ទីក្រុង​ដូចគ្នា​មួយទៀត​គឺ Manchester United ដែល​រកបាន ៥៨១​លាន​ផោន ប្រហែល ៧៦២​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ​ដូចគ្នា​។​

​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola បច្ចុប្បន្ន​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester កំពុង​នាំមុខគេ ៨​ពិន្ទុ​ក្នុង​តារាង Premier League រួមទាំង​អាច​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champion League ដោយ​ស្វ័​ប្រវត្តិ​ទៀតផង​៕



Tag:
 បាល់ទាត់​
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com