ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អត្ថបទពាណិជ្ជកម្ម
តិចនិចសម្រាប់ធ្វើដំណើរកម្សាន្តទៅភ្នំអេវឺរ៉េសជាមួយរថយន្ត Ford Everest
13, Nov 2017 ,
10:12 am
រូបភាព
×
ដោយ:
ជី ដាណា
ភ្នំអេវឺរ៉េសមានកម្ពស់រហូតដល់ទៅ ៨,០០០ម៉ែត្រ ដែលជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ដោយសារតែផ្លួវតំបន់ភ្នំអេវឺរ៉េសមានសភាពលំបាកខ្លាំង និងមានកម្រិតអុកស៊ីសែនទាប និងមានមនុស្សតិចតួចបំផុតឆ្លងកាត់តំបន់នោះ។
ដើម្បីធ្វើដំណើរកម្សាន្តឆ្លងកាត់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅតាមខ្ពង់រាបទីបេហើយចូលទៅជួរភ្នំហិមាល័យដែលមានកំពូលភ្នំខ្ពស់បំផុតចំនួន ១៣ កន្លែងនៅជុំវិញភ្នំអេវឺរេសវាគឺជាដំណើរកម្សាន្តផ្សងព្រេងមួយដែលមិនដូចទៅនឹងការធ្វើដំណើរផ្សងព្រេងផ្សេងៗទៀតនោះទេ សូម្បីតែការធ្វើដំណើរដោយរថយន្តក៏ពុំមានភាពងាយស្រួលដែរ។
នៅកម្ពស់ជាង ៣,០០០ម៉ែត្រ កម្រិតខ្យល់អុកស៊ីសែនកាន់តែទាប នៅកម្ពស់៤,០០០ម៉ែត្រ មនុស្សជាច្រើនចាប់ផ្តើមទទួលរងនូវការក្អួតចង្អោរ ឈឺក្បាលនិងការគេងមិនលក់ហើយនៅកម្ពស់ ៥.០០០ម៉ែត្រ វាអាចនឹងមានការពិបាកដកដង្ហើមជាងធម្មតា។ ដូច្នេះមុននឹងចាប់ផ្តើមដំណើរផ្សងព្រេងបែបនេះ អ្នកត្រូវរៀបចំសម្ភារៈចាំបាច់ឲ្យបានត្រឹមត្រូវ។
ដំណើរផ្សងព្រេងដែលមានស្ថានភាពបែបនេះតម្រូវឱ្យមានការរៀបចំល្អិតល្អន់និងមានការប្រុងប្រយ័ត្នខ្ពស់។ ម្យ៉ាងទៀត នៅតាមផ្លូវគ្មានហាងលក់ឥវ៉ាន់នោះទេ ដូច្នេះគ្រប់យ៉ាងត្រូវគិតគូរឲ្យបានល្អិតល្អន់។ បញ្ហា សំខាន់ដែលត្រូវដោះស្រាយមុនគេគឺជ្រើសរើសរថយន្តដែលអាចទប់ទល់នឹងស្ថានភាពនៃតំបន់នោះ ការប្រែប្រួលសីតុណ្ហភាពក៏ដូចជាស្ថានភាពផ្លូវតំបន់ភ្នំទីបេផងដែរ។
លោក Ian Foston វិស្វករកម្មវិធីរបស់រថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “មូលហេតុដែល Ford Everest គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរបែបនេះ ដោយសារគុណភាព និងសមត្ថភាពពិសេសដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវកៅស៊ូ ឬផ្លូវភ្នំនោះទេ”។ “យ៉ាងណាមិញ ផ្លូវតំបន់ភ្នំអេវឺរ៉េស ជាផ្លូវដែលមានឧបសគ្គច្រើន និងពិបាកធ្វើដំណើរជាទីបំផុត ប៉ុន្តែ ជាមួយរថយន្ត Ford Everest ឧបសគ្គទាំងអស់នោះពុំមែនជាបញ្ហាទៀតឡើយ”។
“រថយន្ត Ford Everest បានបំពាក់នូវប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ សន្សំសំចៃប្រេង និងប្រព័ន្ធបូមដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរមិនថានៅលើផ្លូវលំបាក ឬផ្លូវ Highway នោះទេ។”
ហេតុអ្វីបានជាអ្នកគួរជ្រើសរើសរថយន្ត Ford Everest សម្រាប់ផ្លូវ Off-road?
1. ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ ដែលជួយអ្នកបើកបរធ្វើដំណើរទៅកាន់គោលដៅដោយភាពងាយស្រួលនិងទំនុកចិត្ត។
2. ប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃ ដែលអាចជួយឲ្យលោកអ្នកបើកបរប្រកបដោយផាសុកភាពជាមួយនឹងស្ថានភាពផ្លូវគ្រប់ពប្រភេទ។
3. ផ្នែកខាងក្នុងធំទូលាយនិងមានភាពទាន់សម័យ មានកៅដល់ទៅអីបីជួរ។
4. ប្រព័ន្ធធ្វើចលនាពីម៉ាស៊ីនទៅប្រអប់លេខដែលអាចភ្ជាប់និងផ្ដាច់លេខដោយស្វ័យប្រវត្ត និងសន្សំសំចៃប្រេង ដែលអាចឲ្យលោកអ្នកបើកបរបានទាំងផ្លូវធម្មតាផ្លូវដែលមានស្ថានភាពលំបាក។
5. ប្រព័ន្ធប្រតិបតិ្តការ ៤x៤ ដែលមានភាពឆ្លាតវៃ អាចធ្វើឲ្យកង់ទាំង ៤ មានចលនានៅពេលជាប់ផុង ឬមានឧបសគ្គនានា។
6. Ford Everest មានកម្ពស់ពីដី ២២៥mm និងអាចចុះទឹកបានរហូត ៨០០mm។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
5 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
6 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
22 ម៉ោង
អត្ថបទពេញនិយមបន្ថែម