ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អណ្ដើកហ្លួងពេញវ័យ ២៥ ក្បាល ត្រូវបានលែងឲ្យទៅរស់នៅដែនទឹកធម្មជាតិព្រែកស្រែអំបិល
14, Nov 2017 ,
9:20 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
កោះកុង៖ អណ្ដើកហ្លួងពេញវ័យចំនួន ២៥ក្បាល ត្រូវបានក្រុមអ្នកអភិរក្ស លែងឲ្យទៅរស់នៅក្នុងទីជម្រកដែនទឹកធម្មជាតិ នៅតាមដងព្រែកស្រែអំបិល ខេត្តកោះកុង។
អណ្ដើកហ្លួងពេញវ័យទាំង ២៥ក្បាលនេះ មានបំពាក់ជាមួយឧបករណ៍តាមដានដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវ ត្រួតពិនិត្យ និងតាមដានការរស់រាន ដើម្បីស្វែងយល់ពីប្រភេទទីជម្រកធម្មជាតិដែលពួកវាប្រើប្រាស់នៅក្នុងប្រព័ន្ធព្រែកនេះផងដែរ។ អណ្ដើកហ្លួងទាំងនេះ ត្រូវបានគេប្រមូលពីមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង។
រដ្ឋបាលជលផល ,អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ,សម្ព័ន្ធដើម្បីការរស់រានសត្វអណ្ដើក និងក្រុមអ្នកជំនាញសត្វអណ្ដើកអន្តរជាតិ បានលែងសត្វអណ្ដើកហ្លួងពេញវ័យចំនួន ២៥ក្បាល ឲ្យទៅរស់នៅក្នុងទីជម្រកដែនទឹកធម្មជាតិ តាមដងព្រែកស្រែអំបិល នាខេត្តកោះកុង ដែលជាទីជម្រកតែមួយគត់សម្រាប់សត្វអណ្ដើកហ្លួងនៅកម្ពុជា។ អណ្ដើកហ្លួងទាំងនេះ មានទម្ងន់ពី១០គីឡូទៅ២០គីឡូក្នុងមួយក្បាល។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCS បានលើកឡើងថា យើងមានសុទិដ្ឋិនិយមសម្រាប់ការលែងលើកនេះ ពីព្រោះយើងទទួលបានជោគជ័យ កាលពីឆ្នាំ២០១៥ នៅពេលក្រុមអ្នកអភិរក្សបានលែងអណ្ដើកហ្លួងចំនួន២១ក្បាលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។ «បន្ទាប់ពីលែងអស់រយៈពេល២ឆ្នាំ យើងរកឃើញថាជាង៨៥%នៃអណ្ដើកហ្លួងដែលបានលែងនៅបន្តរស់រានមានជីវិត»។ នេះជាការលើកឡើងរបស់លោក សោម ស៊ីថា ។
រដ្ឋបាលជលផល បានសហការជាមួយអង្គការ WCS លើការងារអភិរក្សសត្វអណ្ដើកហ្លួងនេះ អស់រយៈពេលជិត២០ឆ្នាំ។ ក្រៅពីសកម្មភាពអភិរក្សដូចជាការការពារសំបុក ការការពារទីជម្រក និងការអប់រំផ្សព្វផ្សាយជាដើម។ នេះជាការបញ្ជាក់របស់លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ដែលបានបន្ថែមថា៖«រដ្ឋបាលជលផលក៏បានសាងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូននៅខេត្តកោះកុង ដើម្បីធ្វើការចិញ្ចឹម ថែរក្ស និងបង្កាត់ពូជអណ្ដើកជាដើម»។
អណ្ដើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជា។ ប៉ុន្ដែនៅពេលរដ្ឋបាលជលផល និងអង្គការ WCS សិក្សាស្រាវជ្រាវ នាឆ្នាំ២០០០ បានរកឃើញចំនួនសេសសល់តិចតួចរបស់សត្វអណ្ដើកហ្លួងដំបូង ដែលវារស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល។ ក្រោយមកនៅឆ្នាំ២០១១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាសហកមន៍នៅក្នុងស្រែអំបិល។ សូមបញ្ជាក់ថា អណ្ដើកហ្លួង ជាសត្វស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ក្នុងចំណោមសត្វអណ្ដើកទាំង២៥ប្រភេទ ។
អណ្ដើកហ្លួងនៅកម្ពុជា ជាប្រភេទអណ្ដើកដែលគេចាត់ទុកថាកំពុងរងគ្រោះថ្នាក់ ហើយត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជាផងដែរ។ អណ្ដើកហ្លួង មានវត្តមាននៅប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ហើយនៅលើសាកលលោក អណ្ដើកហ្លួងមានប្រមាណពី ៥០០ ទៅ ៧០០ក្បាលប៉ុណ្ណោះ។ បើតាមរបាយការណ៍អង្គការអភិរក្សសត្វព្រៃ WCS ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អណ្ដើកហ្លួង
កោះកុង
WCS
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម