ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
បោះពុម្ពសៀវភៅកំណាព្យដើម្បីសង្គ្រោះអាជីពនេះឡើងវិញ, «ការវិវត្តផ្នត់គំនិតខ្មែរសម័យកាលឌីជីថល»
04, Dec 2017 ,
8:39 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះសារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»។ សៀវភៅដែលមានកម្រាសប្រមាណជា១៧០ទំព័រ បានចេញលក់នៅលើទីផ្សាររួចហើយ។ សៀវភៅកំណាព្យនេះ មានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានានៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ១ម៉ឺនរៀលក្នុងមួយក្បាល។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាលនេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។
អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។
មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។
សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនមួយចំនួនដែលបានចូលរួមវិភាគទានបោះពុម្ពសៀវភៅនេះក្នុងគោលបំណងជួយសង្គ្រោះអាជីពកំណាព្យឲ្យមានជីវិតឡើងវិញ។ វិភាគទានរបស់ម្ចាស់ក្រុមហ៊ុនខាងក្រោមនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន៕
ទី១៖ មន្ទីសម្រាកព្យាបាលកម្ពុជា (ទំនាក់ទំនង ០១២ ៥៥២ ៣៣០)
ទី២៖ ក្រុមហ៊ុន Realestate.com.kh
ទី៣៖ ភោជនីយដ្ឋាន BOOLOOM WINE
ទី៤៖ ហាង Baby Outlet (017 88 66 85, 070 88 66 83)
ទី៥៖ ក្រុមហ៊ុន Mercedes-Benz
ទី៦៖ មន្ទីសារការី សេដ្ឋាវិទូ នៃព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនងទិញ៖ កញ្ញា សុភ័ក្ររ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀវភៅកំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម