ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការកំពូល​នឹងចាប់ផ្តើមសវនាការ​លើបណ្តឹងរំលាយបក្ស​សង្គ្រោះជាតិក្រោម​ការរឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹងរឹង
16, Nov 2017 , 7:15 am        
រូបភាព
 អ្នកសារព័ត៌មានកំពុងជួបជុំគ្នានៅមុខ​តុលាការ​កំពូល ដែល​តាម​គម្រោង​ នឹង​បើក​សវនាការ​ជម្រះ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ផ្អាក​សិទ្ធិនយោបាយ​របស់​​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយនេះ។ ដើមទង​នៃ​បណ្តឹង គឺ​ការ​សង្ស័យ​ថា​គណបក្ស​មួយ​នេះ​មានជាប់ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា ដែលជាប្រធាន​គណបក្សសង្គ្រោះជាតិ ហើយដែលកំពុងត្រូវចោទ​ពី​បទល្មើសក្បត់ជាតិ។



ព្រឹកនេះ​ តុលាការ​កំពូល​នឹង​បើកសវនាការ​ជម្រះ​ក្តី​លើ​បណ្តឹងស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ គេសង្កេត​ឃើញថា នៅជុំវិញ​តុលាការ ពោរពេញ​ទៅដោយ​កម្លាំង​សមត្ថកិច្ច ដែលឈរ​ការពារ​សន្តិសុខ​យ៉ាង​ម៉ត់ចត់។ នៅជុំវិញ​តុលាការកំពូល សុទ្ធ​តែ​មាន​របាំងការពារ​ផងដែរ។ សូម្បី​តែ​អ្នកកាសែត ក៏ត្រូវសមត្ថកិច្ច​សួរនាំ និងពិនិត្យ​អត្តសញ្ញាណ​យ៉ាង​លម្អិត​បំផុត​។ 
ទោះយ៉ាង​ក៏ដោយ រហូត​ដល់ព្រឹកព្រលឹម មុនការ​ចាប់ផ្តើម​សវនាការ​នេះ សភាពការណ៍​ហាក់ស្ងប់ស្ងាត់ ដោយគេពុំឃើញ​មាន​ការជួបជុំ​របស់​ក្រុមអ្នកតវ៉ា​ណាមួយនោះឡើយ។ 


© រក្សាសិទ្ធិដោយ thmeythmey.com