ពីនេះ ពីនោះ
លោក សំណាង មាន​«​ដុង​»​ពី​ធម្មជាតិ​, ពាក្យ​«​ដុង​»​គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​!
17, Nov 2017 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​«​ដុង​»​នេះ​ណាស់ ជាពិសេស ទាក់ទង​ទៅនឹង​ទេពកោសល្យ​របស់​នរណា​ម្នាក់​។ ឧទាហរណ៍​ថា លោក វិទូ មាន​«​ដុង​»​ធ្វើ​ម៉ូតូ ឡាន ពី​ធម្មជាតិ​។ ពាក្យ​«​ដុង​»​នេះ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង Le Don ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា អំណោយ ឬទេ​ព្យ​កោសល្យ​។



«​ដុង​» ពី​ធម្មជាតិ មានន័យ​ជា​ភាសា​ខ្មែរ​ថា អំណោយផល​ពី​ធម្មជាតិ ឬទេ​ព្យ​កោសល្យ​ពី​ធម្មជាតិ​។ ក្នុង​ភាសា​បារាំង គេ​ច្រើន​និយាយថា Don naturel (​អំណោយផល​ពី​ធម្មជាតិ​)​។ នៅក្នុង​ភាសា​អង់គ្លេស គេ​ច្រើន​និយាយថា Natural gift (​អំណោយផល​ពី​ធម្មជាតិ​)​។



© រក្សាសិទ្ធិដោយ thmeythmey.com