ពីនេះ ពីនោះ
អត្ថន័យ​«​ម៉ាស​ខ្យល់​»​និង​«​ម៉ាស​ទឹក​»
19, Nov 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ  «​ម៉ាស​ខ្យល់​» និង «​ម៉ាស​ទឹក​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ម៉ាស​ខ្យល់​» (Air mass) ជា​មាឌ​ខ្យល់ ស្ថិតនៅក្នុង​តំបន់​ណាមួយ​លើ​ផ្ទៃផែនដី ដែល​កំណត់ដោយ​សីតុណ្ហភាព និង​ចំហាយ​ទឹក​។ នៅពេលដែល​មាឌ​ខ្យល់​មាន​ម៉ាស​ប្រែប្រួល វា​ចល័ត​ចេញពី​តំបន់​ប្រភពដើម​។ បណ្ដុំ​ខ្យល់​ដែល​លក្ខណៈ​សមាសធាតុ​ស្រដៀង​គ្នា​របស់​វា មាន​ទី​១ បាន​កើតឡើង​នៅពេលដែល​ខ្យល់​នោះ ស្ថិតនៅក្នុង​តំបន់​ណាមួយ​លើ​ផ្ទៃផែនដី និង​ទី​២ ទទួលរង​ការប្រែប្រួល​ជាក់លាក់ នៅពេលដែល​វា​ចល័ត​ចេញពី​តំបន់​ប្រភពដើម​។​

​ចំណែក​ពាក្យ «​ម៉ាស​ទឹក​» (Water mass) ជា​មាឌ​ទឹក​មហាសមុទ្រ ដែល​កើតឡើង​ដោយមាន​លក្ខណៈ​រូប (​ដែលមាន​សីតុណ្ហភាព កម្រិត​ប្រៃ ដង់ស៊ីតេ និង​បរិមាណ​រូបធាតុ​ផ្សេងទៀត​) និង​លក្ខណៈ​គីមី ដោយឡែក ខុសពី​លក្ខណៈ​រូប​នៃ​ទឹក​នៅ​ជុំវិញ​វា​។ មាឌ​ទឹក ដែលមាន​ម៉ាស​ប្រែប្រួល​ផ្លាស់​ទី​តាម​ទិស​ដេក​និង​ទិស​ឈរ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com