ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា ប្រាប់​ឲ្យ​តំណាងរាស្ត្រ CNRP ប្រគល់​សម្ភារ​ទាំងអស់​វិញ
21, Nov 2017 , 2:50 pm        
រូបភាព
ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅមុន​តុលាការ​កំពូល​ប្រកាសរំលាយនៅ​ថ្ងៃទី១៦ ខែវិច្ឆិកា។ រូបថត AFP
ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅមុន​តុលាការ​កំពូល​ប្រកាសរំលាយនៅ​ថ្ងៃទី១៦ ខែវិច្ឆិកា។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា សម្រេច​លុបឈ្មោះ​អតីត​តំណាងរាស្ត្រ​ទាំង​៥៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ បន្ទាប់ពី​តុលាការ​កំពូល​ប្រកាស​សាលដីកា​រំលាយចោល​ដោយ​បិទផ្លូវ​តវ៉ា​។ ចំណែក​សម្ភារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​ប្រគល់ជូន​រដ្ឋសភា​វិញ​។​



​លោក  ឡេង ប៉េងឡុង បន្តថា មិន​ត្រឹមតែ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ សូម្បី​មនុស្ស​ប្រមាណ​១00​នាក់​ផ្សេងទៀត ដែល​រួមមាន​ទីប្រឹក្សា ជំនួយការ និង​អ្នកបើករថយន្ត​របស់​ពួកគាត់ ក៏ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នៃ​មន្ត្រី​រដ្ឋសភា​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ត្រូវ​លុប​ទាំងអស់ ព្រោះ​ពួកគាត់ ធ្វើការ​ឲ្យ​តំណាងរាស្ត្រ​ទាំង​៥៥​រូប  ដូច្នេះ​ឲ្យ​តែ​តំណាងរាស្ត្រ​ទាំង​៥៥​ហ្នឹង ត្រូវ​លុបឈ្មោះ ពួកគាត់ ក៏ត្រូវ​លុបឈ្មោះ​ដែរ​»​។

​លោក ឡេង ប៉េងឡុង បន្ថែមទៀតថា រដ្ឋសភា ក៏បាន​ផ្ញើលិខិត​ទៅកាន់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដើម្បី​ស្នើ​ឲ្យ​ប្រ​គាល់​សម្ភារ​ផ្សេងៗ មានដូចជា រថយន្ត និង​កំ​ព្យូ​ទ័​រ​យួរដៃ (Laptop) ជាដើម ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ព័ន្ធ​របស់​រដ្ឋ សម្រាប់​ទុក​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​បន្ត​។ បើតាម​លោក ឡេង ប៉េងឡុង រហូតមកដល់​ពេលនេះ មាន​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានប្រគល់​សម្ភារ​ទាំង​នោះ ទៅកាន់​រដ្ឋសភា​វិញ​ហើយ​៕


Tag:
 CNRP
  ឡេង ប៉េងឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com