ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ពានរង្វាន់ KMH Cup U18 រួមចំណែកក្នុងការពង្រឹងថ្នាលកីឡាបាល់ទាត់នៅកម្ពុជា
21, Nov 2017 ,
4:01 pm
រូបភាព
×
ដោយ:
នាថ្ងៃបើកការប្រកួតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KMH Cup U18 កាលពីថ្ងៃទី១៨ វិច្ឆិកា លោក កាំង សេន ស្ថាបនិកពានរង្វាន់នេះជំរុញឲ្យកីឡាករទាំង៨ក្រុមដែលចូលរួមការប្រកួតនៅឆ្នាំនេះត្រូវធ្វើជាគំរូល្អដល់យុវជនដទៃតាមរយៈការលេងឲ្យអស់ពីសមត្ថភាពដោយឈរលើគោលការណ៍សមធម៌។ ជាមួយគ្នានេះ លោកបានរំលឹកថា យុវជនបច្ចុប្បន្នមានសំណាងនិងឱកាសខុសពីយុវជនជំនាន់លោកដែលមានទីលានប្រកួតល្អៗ និងបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍លក្ខណស្តង់ដា។
«ខ្ញុំបានចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅអាយុ១៧ឆ្នាំពេលខ្ញុំរៀនថ្នាក់ទី១១ ខ្ញុំចាំបានថាពេលចូលលេងបាល់ទាត់ដំបូងគឺលេងលើថ្មប៊េតុង ឬដីក្រហមនៅស្តាតអូឡាំពិកទាំងកណ្តាលថ្ងៃ មានពេលខ្លះគេចសាលាគេចលេងបាល់ទាត់ក៏មានដែរ។ បច្ចុប្បន្នខ្ញុំគិតថាប្អូនៗមានឱកាសនិងសំណាងជាងខ្ញុំនិងបងៗកាលពីមុន ដែលបានលេងលើទីលានល្អៗ និងបានចូលរួមប្រកួតក្នុងកម្មវិធីលក្ខណស្តង់ដា»។ នេះជាការរំលឹកអនុស្សាវរីយកាលពីក្មេងរបស់លោក កាំង សេន ហើយលោកជំរុញឲ្យកីឡាករទាំងអស់លេងឲ្យអស់ពីសមត្ថភាពដោយឈរលើគោលការណ៍ Fair play ដើម្បីធ្វើជាគំរូសម្រាប់ប្អូនៗ និងបងៗដែលលេងក្នុងឈុតធំ។
នេះជាលើកទី១ហើយដែល KMH បង្កើតឲ្យមានការប្រកួតពានរង្វាន់ក្របខណ្ឌយុវជនអាយុក្រោម១៨ឆ្នាំ(KMH Cup U18) ដោយឆ្នាំដំបូងនេះអាចទាញ៨ក្រុមឲ្យចូលរួម។ ពានរង្វាន់នេះបានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ទោះបីពានរង្វាន់នេះផ្តោតលើកីឡាករអាយុក្រោម១៨ឆ្នាំក៏ដោយ ប៉ុន្តែលោក កាំង សេន ដែលជាស្ថាបនិកជឿជាក់ថា ពានរង្វាន់នេះនឹងមានការប្រកួតប្រជែងស្វិតស្វាញបំផុត។
គោលបំណងបង្កើតឲ្យមានពានរង្វាន់ KMH Cup U18 ដាច់ដោយឡែកពី KMH Champion League គឺដើម្បីបណ្តុះបណ្តាលយុវជនធនធានថ្នាលក្នុងន័យចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា។ ក្រៅពីផ្តោតលើការបណ្តុះបណ្តាលធនធានកីឡាករពានរង្វាន់នេះក៏ផ្តោតលើអំពើមនុស្សធម៌ផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ ពានរង្វាន់នេះបាននាំយកថវិកាដែលបានពីការរៀបចំប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌នានាដែលកំពុងប្រតិបត្តិការនៅកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
KMH Cup 2017
កាំង សេន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម