អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី គ្រោង​នឹង​ពង្រីក​ហាង​របស់ខ្លួន​តាមផ្លូវ​សំខាន់ៗ​ចេញពី​ក្រុងភ្នំពេញ​
22, Nov 2017 , 10:49 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី បាន​បើក​សម្ភោ​ធ​សាខា​ថ្មី​របស់ ដឹ ភី​ហ្សា ខម​ផេ​នី ជា​ផ្លូវការ​មួយទៀត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១(​បឹង​ស្នោ​) ហើយនឹង​គ្រោង​ពង្រីក​ហាង​បន្ថែមទៀត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​សំខាន់ៗ​ចេញពី​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។
 
​យោងតាម​ប្រសា​ស៍រ​បស់ លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី​។ លោក​បាន​មានប្រសាសន៍ថា​៖ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ចំណីអាហារ​ដ៏​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ដែល​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន បាន​ពង្រីក​សាខា​សរុប​រហូតដល់​៥៧​ហាង គ្របដណ្ដប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម ហើយ​មាន​បុគ្គលិក​រហូតដល់​ជិត​២,០០០​នាក់​បានមក​បំរើការ​ក្នុង​ហាង​របស់ខ្លួន ជាពិសេស​សម្រាប់​ហាង ដឹ ភី​ហ្សា ខម​ផេ​នី មាន​សាខា​រហូតដល់​២៦ ឯណោះ​។



​ក្នុងនោះ​ផងដែរ លោក​ក៏បាន​បង្ហាញ​ពី​កត្តា​៣​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ ហាង ដឹ ភី​ហ្សា ខម​ផេ​នី ទទួលបាន​ជោគជ័យ​មកដល់​សព្វថ្ងៃ​នេះ ទី​១​គឺ​នំ​ភី​ហ្សា​មាន​ច្រើន​រសជាតិ​ច្រើនបែប និង​មានមុខ​ម្ហូប​បន្ថែម​ចម្រុះ​២៩​មុខ​ផ្សេងទៀត ដែល​អតិថិជន​អាច​ជ្រើស​យក​រសជាតិ​និង​មុខម្ហូប​ដែល​ពួកគេ​ពេញចិត្ដ​បាន​យ៉ាង​ងាយស្រួល ហើយ​អាហារ​ទាំងនោះ គឺ​តម្រូវ​ទៅតាម​ស្ដង់ដា និង​មាន​សុ​វ​តិ​ភាព​ចំណីអាហារ​ខ្ពស់​។ ទី​២​ការរៀបចំ​ហាង និង​បរិយាកាស​នៅក្នុង​ហាង គឺមាន​ភាព​ទាកទាញ និង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​មក​ញុំ​ា​អាហារ ជជែក​គ្នា​ជា​លក្ខណៈ​មិ​ត្ដ​ភ​ក្ដ័ គ្រួសារ និង​ការងារ​ជាដើម​។ ទី​៣ គឺ​ការផ្ដល់​សេវាកម្ម​ដ៏​ល្អ​ពី​បុគ្គលិក និង​ភាពងាយស្រួល​ក្នុង​ការចត​យានយន្ដ​។ លោក​ក៏បាន​បង្ហើប​ថា ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី នឹង​ព​ង្រឹ​ក​ហាង​ចំនួន​១០​បន្ថែមទៀត ក្នុង​ឆ្នាំក្រោយ​ផងដែរ​។​



​គួ​រំលឹកថា ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia) ដែល​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​រួមមាន​៖ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន    កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) និង​ហាង បា​ប៊ី ឃ្យូ ផ្លា​ហ្សា (Bar B Q Plaza) ។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com