ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ថា កុំ​ឲ្យ​មក​ក្បែរ​តំបន់​អាស៊ី​ញឹកញាប់​ពេក​
22, Nov 2017 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​មូលហេតុ​នៃ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ចំពោះមុខ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ថ្ងៃទី ២២ វិច្ឆិកា​នេះ​។ អម​ជាមួយ​ហេតុផល​មួយចំនួន​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ព្រលយ​សម្តី​ព្រមាន​ថា «​កុំ​ឲ្យ​មក​ក្បែរ​ក្នុង​តំបន់​អាស៊ី​ញឹកញាប់​ពេក​» ប្រយ័ត្ន​ត្រូវបាន​គេ​ចាប់ខ្លួន តាមរយៈ​ក្រុម​ចារកម្ម​ពី​ប្រទេស​កម្ពុជា​។ ការព្រមាន​របស់​សម្ដេច ហ៊ុន សែន ទំនង​ចង់​សំដៅ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ងើប​ប្រឆាំងនឹង​រដ្ឋាភិបាល​វិញ ដោយ​សម្ដេច ចាត់ទុក​ជាការ​ញុះញង់​ឲ្យ​មាន​«​អំពើ​ក្បត់ជាតិ​»​។



​សូម​ស្ដាប់​សំឡេង​ប្រមុខ​រដ្ឋាភិបាល​៖



Tag:
 ហ៊ុន សែន​
 ​ សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com