បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ម្ចាស់​សទ្ទានុក្រម​ពាក្យ​ខ្មែរ​ទំនើប កំពុង​ស្វែងរក​ថវិកា​សម្រាប់​បោះពុម្ព​
25, Nov 2017 , 10:39 am        
រូបភាព
ភ្នំពេញ​៖ លោក ឈិន សីហា អ្នក​ចងក្រង និង​និពន្ធ សទ្ទានុក្រម​សន្ដាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប កំពុង​ស្វែងរក​ការគាំទ្រ និង​ថវិកា​ពី​សប្បុរសជន​នានា បោះពុម្ព​សទ្ទានុក្រម​នេះ​។ ជា​ស្ថាបនិក​ក្លិប​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ លោក ឈិន សីហា បាន​ឲ្យ​ដឹងថា ការបោះពុម្ព​សទ្ទានុក្រម​សន្ដាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប កម្រាស់​ជិត​៩០០​ទំព័រ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣​ម៉ឺន​ដុល្លារ​សម្រាប់​បោះពុម្ព​។ អ្នកនិពន្ធ​រូបនេះ សទ្ទានុក្រម​នេះ ប្រមូលផ្តុំ​ដោយ​បច្ចេក​សព្ទ និង​ភាសា​ដែល​កាន់តែ​ទំនើប ដែល​យុវវ័យ និង​មនុស្ស​ចាស់​សុទ្ធតែ​អាច​យល់បាន ជាពិសេស​សទ្ទានុក្រម​នេះ​អាច​ប្រើប្រាស់​បាន​ស្ទើរ​គ្រប់​វិស័យ ហើយ​ជួយ​ដល់​ការប្រើប្រាស់​ពាក្យ​ក្នុង​ភាសា​ខ្មែរ នា​សម័យ​ទំនើប​នេះដែរ​។​



ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត នៃ​សារព័ត៌មាន thmeythmey.com ជាមួយ​លោក ឈិន សីហា ដូចតទៅ​៖ 







© រក្សាសិទ្ធិដោយ thmeythmey.com