ជាតិ
សេដ្ឋកិច្ច
NBC រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤ នៅ​ថ្ងៃទី​៥ ខែធ្នូ​ ​
26, Nov 2017 , 7:25 am        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំ​លើក​ទី​៤ ស្ដីពី​តួនាទី​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​។



​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC សន្និសីទ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​នៅ​កម្ពុជា លើ​ប្រធានបទ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​។ សន្និសីទ​នេះ ក៏ត្រូវ​រៀបចំឡើង​ក្នុង​បំណង លើកកម្ពស់​ការពិភាក្សា​រវាង​ភាគី​ពាក់ព័ន្ធ ក្នុងចំណោម​អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នករៀបចំ​គោលនយោបាយ ដើម្បី​ផ្ដល់​ធាតុ​ចូល​សម្រាប់​ធនាគារជាតិ ក្រសួង ស្ថាប័ន ក្នុងការ​រៀបចំ​គោលនយោបាយ គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​៕



© រក្សាសិទ្ធិដោយ thmeythmey.com