ជាតិ
សេដ្ឋកិច្ច
ហេតុអ្វី​ចាំបាច់​ធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ ដោយ​ស្ម័គ្រចិត្ត​?
01, Dec 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ ត្រូវ​បែងចែក​រវាង​ការធ្វើ​សវនកម្ម​ដែល​កំណត់ដោយ​ច្បាប់ និង​សវនកម្ម​ដោយ​ស្ម័គ្រចិត្ត​។ ការធ្វើ​សវនកម្ម​ដែល​កំណត់ដោយ​ច្បាប់ គឺ​នៅពេលដែល​ក្រុមហ៊ុន​មួយ​ចូលក្នុង​លក្ខខណ្ឌ​ដែល​ច្បាប់​បានកំណត់​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំនួន​ទោះ​មិនត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​សវនកម្ម​ក៏ដោយ តែ​ស្ម័គ្រចិត្ត​នឹងធ្វើ​សវនកម្ម​ដោយ​ខ្លួនឯង ដើម្បី​ទទួលបាន​ផលប្រយោជន៍​មួយចំនួន​ត្រឡប់មកវិញ​។ បើតាម​អ្នកជំនាញ​ផ្នែក​ពន្ធ និង​គណនេយ្យ លោក គាត ហេង ការធ្វើ​សវនកម្ម​ដោយ​ស្ម័គ្រចិត្ត​បានផ្ដល់​អត្ថប្រយោជន៍ ដូចជា ការកសាង​ទំនុកចិត្ត​រវាង​ម្ចាស់​ភាគហ៊ុន​, ទាក់ទាញ​អ្នក​ចូល​ទុន​ថ្មី និង​ស្វែងរក​ប្រភព​ទុន​ពី​ធនាគារ​។ ម្យ៉ាងទៀត​ការធ្វើ​សវនកម្ម​ប្រភេទ​នេះ នឹង​ជួយ​ពង្រឹង​ការគ្រប់គ្រង​ផ្ទៃក្នុង​បានល្អ​។​



​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង លោក គាត ហេង ដូចតទៅ​៖




​លោក គាត ហេង គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cam Accounting & Tax Service ដែលជា​សមាជិក​មួយរ​បស់​ក្រុមហ៊ុន Kreston International ដែលមាន​ការិយាល័យ ១១៣​ប្រទេស​នៅ​ទូទាំង​ពិភពលោក​៕


Tag:
 គាត ហេង​
  សវនកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com