ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​គេង​លក់​ស្កប់ស្កល​ដែរ​ទេ​? អាហារ​ទាំងនេះ​អាចជួយ​អ្នក​បាន​!!!
03, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​មានការ​ពិបាក​ក្នុងការ​គេង ឬ​ឧស្សាហ៍​ភ្ញាក់​នៅ​កណ្តាលយប់​ដែរ​ទេ​? ការដែល​ទទួល​បានកា​រគេង​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព​។ បញ្ហា​សុខភាប​ខ្លះ​ដូចជា ការ​ធាត់​ជ្រុល ស្ត្រេ​ស​ច្រើនពេក លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់​ធ្ងន់ធ្ងរ​ដែរ​។​



​ទោះបីជា​យ៉ាងណាក៏ដោយ មុនពេល​អ្នកសម្រេចចិត្ត​ទិញ​ថ្នាំ​ងងុយគេង​មក​ប្រើ យក​ល្អ​គួរតែ​ពិនិត្យ​របប​អាហារ និង​ព្យាយាម​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ក្នុង​មាត់​ឲ្យ​បាន​ច្រើន​វិញ​ទៅ ព្រោះ​វា​ត្រូវបាន​គេ​រកឃើញថា​អាច​ជំរុញ​ដល់​ការ​គេង​លក់បាន​យ៉ាង​ស្កប់ស្កល​។​

​ផ្លែ​ចេក​
​ចូរ​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​ជា​រៀងរាល់​ល្ងាច​មុនពេល​គេង​។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ចូរ​ញ៉ាំ​តែ​ពាក់កណ្តាល​បាន​ហើយ​។ ផ្លែ​ចេក​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​អាចជួយ​ដល់​ការបង្ការ​ការ​រមួលក្រពើ​នៅពេល​យប់​បាន​។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ផ្លែ​ចេក​ក៏​អាចជួយ​ឲ្យ​សាច់ដុំ​ធូ និង​គេង​លក់​កាន់តែ​ស្កបស្កល​បានដែរ​។ ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​គេង​នឹង​ជួយ​ប្រឆាំង​ការ​គេង​មិន​លក់​ដោយសារតែ​ការឡើង​ខ្ពស់​នៃ​សារធាតុ Tryptophan ផង​។​

​ត្រី​សាល​ម៉ុង​

​យោងទៅតាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ត្រី​សាល​ម៉ុង​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​អាច​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស និង​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​ធូរស្រាល​ច្រើន​។ លើសពីនេះទៅទៀត វា​ផ្ទុក​ទៅដោយ​វីតាមីន B6 ដែល​ជួយ​បង្កើន​ការ​ភ្ញោ​ច​ដល់​អ័រម៉ូន​ងងុយគេង Melatonin បាន​។ ប្រូតេអ៊ីន​ដ៏​ច្រើន​របស់​ត្រី​នេះ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​នៅពេល​យប់​។ តាម​ការសិក្សា​ថ្មី​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ត្រី​សាល​ម៉ុង​ជា​ទៀងទាត់​គឺមាន​កម្រិត​វីតាមីន D ខ្ពស់ ព្រមទាំង​ជម្រុញ​ដល់​ការ​គេង​ដ៏​ល្អ​ទៀតផង​។​

​យ៉ា​អួ​
​បើសិនជា​អ្នក​កង្វះ​ជាតិ​កាលស្យូម អ្នក​ប្រហែលជា​ពិបាក​ក្នុងការ​គេង​លក់​បន្តិច​ហើយ​។ ដើម្បី​ផ្តល់​ជាតិ​កាលស្យូម​ដល់​រាងកាយ​គ្រប់គ្រាន់ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹកដោះគោ យ៉ា​អួ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ​ទៀត​។​

​ផ្លែឈើ​រី​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ផ្លែឈើ​រី​ក៏មាន​ប្រយោជន៍​ក្នុងការ​ជំរុញ​ដល់​ភាព​ងងុយគេង​បានដែរ​។ ទឹក​ផ្លែឈើ​រី​មួយ​កែវ (២៥០​មី​លី​លីត្រ​) ប្រហែលជា​បង្កើន​ចំនួន​អ័រម៉ូន Melatonin ដែលជា​អ័រម៉ូន​ងងុយគេង​ក្នុង​ឈាម​ដែរ​។ ដូច្នេះ​ការ​គេង​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com