ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការលូតលាស់​របស់​ខួរក្បាល​ប្រហែលជា​រង​ការប៉ះពាល់​ដោយសារតែ​សារធាតុ​គីមី​
04, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី Mail Online បាន​ឲ្យ​ដឹងថា ចំនួន​សារធាតុ​គីមី​ដែល​ជាប់ទាក់ទង​នឹង​ប​ញ្ហ​ជាច្រើន​ដូចជា ជំងឺ​អូ​ទី​ស​នោះ នឹង​កើនឡើង​ទ្វារ​ដង​ក្នុង​រយៈពេល​តែ​៧​ឆ្នាំ​ទេ​។ រឿងនេះ​បានមកពី​ការសម្ភាសន៍​ដោយ​អ្នកស្រាវជ្រាវ​ចំនួន​ពីរ​នាក់​។​



​ពួកគេ​បាន​តស៊ូ​មតិ​ថា ការប៉ះពាល់​នឹង​សារធាតុ​គីមី​ចេញពី​រោងចក្រ ដែល​បានប្រែក្លាយ​ជីវិត​រស់នៅ​សព្វថ្ងៃ​កាន់តែ​ទំនើប​នោះ ដែល​មានរឿង​គ្រប់យ៉ាង​ចាប់ពី​រឿង​ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ​ឆ្លាត​វ៉ៃ ប្រហែលជា​អាច​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​។ រឿងនេះ​ប្រហែលជា​បង្កើន​ការកើតមាន​ជំងឺសរសៃប្រសាទ​ចំពោះ​ទារក​បាន​ដូចជា ជំងឺ​អូ​ទី​ស ជំងឺរ​ពីស​ខុសពី​ធម្មតា និង​មិនចេះ​អាន​អក្សរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​បា​នរក​ឃើញតែ​ទំនាក់ទំនង​របស់​វា តែ​មិនបាន​បង្ហាញ​អំពី​មូលហេតុ និង​ឥទ្ធិពល​ខ្លាំងក្លា​នោះទេ​។ ណាមួយ វា​ក៏​មិន​ត្រូវបាន​ចុះផ្សាយ​ជា​សាធារណៈ​ឲ្យ​មហាជន​ជាច្រើន​បានដឹង​ដែរ​។​

​វា​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ថា កម្រិត​សារធាតុ​គីមី​ចេញពី​រោងចក្រ​តិចតួច​ប៉ុណ្ណា​ដែល​កំពុងតែ​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង និង​មនុស្ស​ធំ​ជា​មធ្យម ហើយក៏​មិនដឹងថា​គួរ​កែសម្រួល​បែបណា​សម្រាប់​ការរស់នៅ​នាពេល​បច្ចុប្បន្ន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com