ជាតិ
រថយន្ត
រួសរាន់​ឡើង អញ្ជើញ​ទៅ​ក្រុមហ៊ុន Star Auto ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែធ្នូ​នេះ ដើម្បី​មានឱកាស​ទទួល​កញ្ចប់​កាដូ​ថ្ងៃ​ណូអែល​ដ៏​ពិសេស​
18, Dec 2017 , 8:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Star Auto ដែលជា​ក្រុមហ៊ុន​តែមួយគត់​បានទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​លក់​រថយន្ត Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រារព្ធ​បុណ្យ​ណូអែល ដោយ​ផ្តល់ជូន​នូវ​កញ្ចប់​អំណោយ ជា​សម្ភារ​ប្រើប្រាស់​សម្រាប់​ទារក​ម៉ាក Mercedes-Benz ជូន​ទៅដល់​អតិថិជន​។



​អញ្ជើញ​មកកាន់​មជ្ឈមណ្ឌល​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប​ផ្តាច់​គេ​របស់​ក្រុមហ៊ុន Star Auto ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែធ្នូ​នេះ ដោយ​មិនចាំបាច់​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​នោះឡើយ ដើម្បី​មានឱកាស​ទទួលបានរ​ង្វាន់​នេះ​។ កញ្ចប់​រង្វាន់​សម្រាប់​បុណ្យ​ណូ​អេ​ល មានដូចជា កៅអី​សុវត្ថិភាព​សម្រាប់​ទារក ស្រោមជើង​កូនក្មេង​មួយគូ កាបូប​របស់​កូនក្មេង និង​កូន​តុ​ក្តា​ខ្លាឃ្មុំ​។ ដែល​រង្វាន់​ទាំងនេះ សុទ្ធសឹងតែ​ជា ម៉ាក​របស់​Mercedes-Benz ។​

​ការចាប់​រង្វាន់ នឹងធ្វើ​ឡើង​នៅ​ម៉ោង ១០​ព្រឹក​នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៧ នៅ​សាល​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន Star Auto  ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​អ្នកឈ្នះ នឹង​ត្រូវបាន​ជូនដំណឹង​តាមរយៈ​អ៊ី​ម៉ែ​ល​។ ប្រសិនបើ​លោកអ្នក មិនបាន​ឆ្លើយតប​ក្នុង​រយៈពេល ២៤​ម៉ោង គិត​ចាប់ពី​ពេលដែល​អ៊ី​ម៉ែ​ល​របស់​យើង​បាន​ផ្ញើជូន នោះ​រង្វាន់​នឹង​ចាត់ទុកជា​អសារ​បង់ ហើយ​ក្រុមហ៊ុន Star Auto នឹង​ចាប់​រង្វាន់​រក​អ្នកឈ្នះ​ថ្មី​ទៀត​។ ការចាប់​រង្វាន់ នឹង​បន្ត​រហូតដល់​រកឃើញ​អ្នកឈ្នះ​និង​បានបញ្ជាក់​ពី​ការទទួលយក​កញ្ចប់​អំណោយ​សម្រាប់​ទារក​ម៉ាក Mercedes-Benz នេះ​៕


Tag:
 Star Auto
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com