ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិកបរទេសតែងតែមានអនុស្សាវរីយ៍រីករាយក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ
05, Dec 2017 ,
9:25 am
រូបភាព
×
ដោយ:
កីឡាករចិន Qi Bian បានបន្តគ្រងជើងឯកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២ ដែលមានអ្នកចូលរួមរហូតជាង១ម៉ឺននាក់។ ទោះបីមានការផ្លាស់ប្តូរទីតាំងរត់ពីអង្គរតូចទៅអង្គរធំនៅឆ្នាំនេះ តែព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅយ៉ាងរលូននិងបញ្ចប់យ៉ាងជោគជ័យប្រកបដោយភាពសប្បាយរីករាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ លើសពីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអត្តពលិកជាតិនិងអន្តជាតិថែមទៀតផង។
ទោះបីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២ឆ្នាំនេះបានផ្លាស់ប្តូរទីតាំងរត់ពីអង្គរតូចទៅអង្គរធំក៏ដោយ តែការរត់កាត់ព្រៃប្រឹក្សាក្រោមម្លប់ឈើត្រឈឹងត្រឈៃ និងប្រាង្គប្រាសាទបុរាណក្នុងតំបន់ទេសចរណ៍អង្គរទទួលបានទាក់ទាញយ៉ាងខ្លាំងពីអត្តពលិកជាតិនិងអន្តរជាតិ។ ទេសភាពស្រស់ស្អាតនៅតាមផ្លូវរត់ធ្វើឲ្យអត្តពលិកមួយចំនួនសរសើរកម្ពុជាមិនដាច់ពីមាត់ថាជាប្រទេសដែលស្រស់ស្អាតនិងអស្ចារ្យជាងគេថែមទៀតផង។
«ខ្ញុំធ្លាប់ចូលរួមរត់ប្រណាំងម៉ារ៉ាតុននិងពាក់កណ្តាលម៉ារ៉ាតុនជាមួយប្រទេសជាច្រើននៅលើពិភពលោកដូចជាជប៉ុន រុស្ស៊ី ប៉ារីស(បារាំង) និងបណ្តាប្រទេសជាច្រើនទៀត។ ប៉ុន្តែការរត់នៅកម្ពុជាវាជាបទពិសោធមួយដ៏ល្អសម្រាប់ខ្ញុំ ព្រោះនៅតាមដងផ្លូវមានទេសភាពស្រស់ស្អាត និយាយរួមទៅកម្ពុជាអស្ចារ្យមែនទែន»។ នេះការលើកឡើងរបស់កីឡាករជនជាតិចិន Qi Bian ដែលបានសង្កេតឃើញនៅតាមផ្លូវរត់ពេលចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២។
ម្ចាស់ជើងឯកលើវិញ្ញាសារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនពីរឆ្នាំជាប់គ្នារូបនេះបានចាត់ទុក ស្ថានភាពផ្លូវរដិបរដុប ម្តងដីក្រហម ម្តងប៊េតុងជាកត្តាខុសប្លែកនឹងកន្លែងចាស់ ហើយវាជាបញ្ហាសម្រាប់អ្នករត់។ ទោះបីមានស្ថានភាពខុសប្លែកយ៉ាងនេះក្តីវាមិនបានចោទជាបញ្ហាឡើយសម្រាប់កីឡាកររូបនេះ ព្រោះរូបគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតឆ្នាំនេះ។
កីឡាករចិន Qi Bian ម្ចាស់ជើងឯកវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុនអង្គរឆ្នាំ២០១៦ បានបន្តគ្រងជើងឯកលើវិញ្ញាសានេះសម្រាប់ការប្រកួតនៅឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានប្រើថេរវេលា១ម៉ោង១២នាទី២៤វិនាទី ដែលតាមពីក្រោយដោយកីឡាករ Takizaki Kuniaki និងកីឡាករ ម៉ា វីរ៉ូ ក្រោយប្រើថេរវេលាជាបន្តបន្ទាប់១ម៉ោង១៤នាទី៤២ និង១ម៉ោង១៥នាទី៣៥វិនាទី។
សម្រាប់វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុនផ្នែកនារីលេខ១បានទៅកីឡាការិនីហូឡង់ Nic Amhlaoibh Maine ដោយប្រើថេរវេលា១ម៉ោង២៨នាទី៤៥វិនាទី រីឯលេខ២បានទៅ Messina Veronique ជនជាតិបារាំងក្រោយប្រើពេល១ម៉ោង៣១នាទី២៩វិនាទី និងលេខ៣បានទៅកីឡាការិនីអាល្លឺម៉ង់ Clarke Lyndsay ជាមួយថេរវេលា១ម៉ោង៣៣នាទី៤០វិនាទី។
សម្រាប់វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកបុរសលេខ១បានទៅកីឡាករកម្ពុជា វ៉ាន ភារ៉ា ក្រោយប្រើពេល៣៤នាទី៤៤វិនាទី ឯលេខ២បានទៅកីឡាករអ៊ីសូពី Tamiru Andarge Ayal ប្រើពេល៣៦នាទី១៣វិនាទី និងលេខ៣បានទៅកីឡាករ ជា សម្ផស្ស ក្រោយប្រើ៣៦នាទី៤១វិនាទី។ ផ្នែកនារីលេខ១បានទៅកីឡាការិនីបារាំង Pech Agarthe ក្រោយប្រើ៤៥នាទី២៧វិនាទី ខណៈលេខ២បានទៅ ហុង សុជាតា ជាមួយពេលវេលា៤៥នាទី៣៩វិនាទី និងលេខ៣បានទៅ Wilson Amanda មកពីសិង្ហបុរីក្រោយចំណាយពេល៤៧នាទី១៣វិនាទី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពាក់កណ្តាលម៉ារ៉ាតុនអង្គរ
ថោង ខុន
សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម