ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​៖ ប្រយ័ត្ន​ការ​ឆបោក​បែប​ថ្មី​មួយទៀត «​លុយ​អេឡិចត្រូនិក​»
05, Dec 2017 , 5:19 pm         314396
រូបភាព
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ (រូបពីធនាគារជាតិ)
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ (រូបពីធនាគារជាតិ)
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ការ​ឆបោក​ក្រោម​ទម្រង់​បែប​ថ្មី​មួយ តាមរយៈ​ការចាយវាយ​រូបី​យ​បណ្ណ​អេ​ឡិច​ត្រូវ​និក ជា​បណ្ដាញ​។ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ លោកស្រី ជា សិរី បានប្រកាស​ព័ត៌មាន​នេះ​ក្នុងឱកាស​លោកស្រី​ចូលរួម​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​៥​ខែធ្នូ​នេះ​។​


​ប្រសាសន៍​លោកស្រី ជា សិរី ៖




​នេះ​ជាការ​បើ​ប្រាស់​លុយ​អេឡិចត្រូនិក ដែល​មិនមាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​នោះទេ​។ លក្ខណៈ​នៃ​ការ​ចរាចរ​លុយ​អេឡិចត្រូនិក​នេះ គឺ​តាមរយៈ​ការចូល​បណ្ដាញ​របស់​ក្រុម​អ្នក​ចាយលុយ​ប្រភេទ​នេះ​។  អ្នក​ស្ថិតក្នុង​បណ្ដាញ ចរាចរ​លុយ​អេឡិចត្រូនិក តាមរយៈ​លេខ​កូដ ដើម្បី​ទូទាត់​ថ្លៃ​ឲ្យ​ទៅ​អ្នក​ក្នុង​បណ្ដាញ​មួយ​ផ្សេងទៀត ដោយ​មិន​ឆ្លងកាត់​អន្ត​ការី ឬ​ធនាគារ​នោះទេ ពោលគឺ​ពួកគេ​ទូទាត់​ថ្លៃ​រវាង​គ្នា​នឹង​គ្នា​។ ទម្រង់​ជួញដូរ​បែបនេះ ដែល​ល្បី​នៅលើ​ពិភពលោក គឺ Bitcoin ដែលជា​ការជួញដូរ​ដោយ​ប្រើ កាក់​ឌីជីថល​។  ការ​ចាយលុយ​អេឡិចត្រូនិក​នេះ ត្រូវបាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Cryptocurrency ។​

​លោកស្រី ជា សិរី បាន​ឲ្យ​ដឹងថា ក្នុងពេល​ថ្មីៗ​នេះ មាន​បណ្ដាញ​ដែល​ដើរ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឲ្យ​អ្នកលក់ដូរ ប្រើប្រាស់​លុយ​អេឡិចត្រូនិក ពិសេស​កាក់​ឌីជីថល​។ លោកស្រី​បន្ថែមថា ក្រុម​បណ្ដា​ណ​បញ្ចុះបញ្ចូល​ឲ្យ​ម្ចាស់​ហាង ទទួលស្គាល់​កាក់​ឌីជីថល ជា​រូបិយ​បណ្ណ ដោយ​អះអាងថា​ម្ចាស់​ហាង​អាច​យក​កាក់​នោះ​ទៅ​ដូរ​យក​សាច់ប្រាក់​នៅ​ធនាគារ​ដែល​ពួកគេ​បាន​ប្រាប់​ឈ្មោះ ហើយ​បើ​អ្នកលក់ដូរ​ទាំងនោះ​បបួល​អ្នក​ចូល​បណ្ដាញ​បាន​មួយចំនួនទៀត នោះ​នឹង​ទទួលបាន​ប្រាក់កម្រៃ​ជើងសារ (​កុំ​មុយ​ស្យ៉ុ​ង​) ថែមទៀត​។

​លោកស្រី ជា សិរី បញ្ជាក់ថា  ធនាគារជាតិ​មិន​ទទួលស្គាល់​ការចាយវាយ​ទម្រង់​បែបនេះ​ទេ ហើយ​លោកស្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការខាតបង់ ព្រោះ​សាធារណជន​នឹងមិន​អាច​យក​កាក់​ឌីជីថល ដូរ​យក​សាច់ប្រាក់​មក​វិញ​នោះទេ​។ លោកស្រី​បន្តថា ធនាគារជាតិ​ក៏បាន​ណែនាំ​ដល់​ធនាគារពាណិជ្ជ មិន​ឲ្យ​ធនាគារ​ធ្វើ​ប្រតិបត្តិការ​ណាមួយ​ពាក់ព័ន្ធ​នឹង  Cryptocurrency នេះឡើយ​។​

​លោកស្រី ជា សិរី ថែមទាំង​អះអាងថា ការចាយវាយ​ដែល​បានលើកឡើង​ខាងលើនេះ​ថា​ជា​អំពើ​ឆបោក​ក្រោមរូបភាព​ថ្មី​មួយ ហើយ​អាជ្ញាធរ​នឹងមាន​វិធានការ​ចំពោះ​ការដើរ​បំផុសបំផុល​នោះ​។​

​លុយ​អេឡិចត្រូនិក​នេះ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បុគ្គល​មួយចំនួន តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ នាពេល​ថ្មីៗ​នេះ​៕

Tag:
 ជា សិរី​
  លុយ​អេឡិចត្រូនិក​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next