ជាតិ
អាមេរិក​នឹង​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ក្រោយ​ឆ្នាំ​១៩៩៤ មក​កម្ពុជា​វិញ​?
06, Dec 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ប្រកាស​ទទួលយក​ពល​រដ្ឋ​ខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ថ្ងៃទី​៦ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​រស់នៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ ហើយ​គ្រោង​បញ្ជូនមក​ក​ម្ព​ជា​វិញ​នេះ​។ តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​អាមេរិក​ផ្ដល់ជំនួយ​ឲ្យ​បាន​សមស្រប​ដល់​ពលរ​ដ្ឋ​ខ្មែរ​ទាំងនោះ​ផងដែរ មុននឹង​បញ្ជូនមក​កម្ពុជា​។​



​សូម​ស្ដាប់​សំឡេង​៖



Tag:
 ហ៊ុន សែន​
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com