ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ប្រាប់​ឲ្យ​អាជីវករ​ប្ដូរប្រាក់​មកសុំ​ច្បាប់​អនុញ្ញាត​មុន​ដាច់​ឆ្នាំ​
07, Dec 2017 , 8:19 am         1759
រូបភាព
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ឲ្យ​អាជីវករ​ប្ដូរប្រាក់​មកសុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ប្ដូរប្រាក់ ឬ​សុំ​បន្ត​សុពលភាព​ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​។​


​ផ្អែក​តាម​ប្រកាស​របស់ខ្លួន​ដែល​ចេញ​ឆ្នាំ​២០០៩​ស្ដីពី​ការផ្ដល់​អាជ្ញា​បណ្ណ​/​លិខិតអនុញ្ញាត​សម្រាប់​អាជីវករ​ប្ដូរប្រាក់ ធនាគារជាតិ​បាន​ជូនដំណឹង​ដល់​អាជីវករ​ប្ដូរប្រាក់​ទូទាំងប្រទេស ដែល​គ្មាន​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត ត្រូវដាក់​ពាក្យសុំ​សិទ្ធ​ពី​ធនាគារ​នេះ ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ​២០១៧ ។ ការជូនដំណឹង​នេះ​អនុវត្ត​ដូចគ្នា​ចំពោះ​អាជីវករ​ប្ដូរប្រាក់ ដែល​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​របស់ខ្លួន​ផុត​សុពលភាព ផងដែរ​។

​សេចក្ដីជូនដំណឹង​ដដែល​ឲ្យ​ដឹងថា ករណី​អាជីវករ​ប្ដូរប្រាក់​ខកខាន​មិនបាន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ធនាគារជាតិ​នឹង​ផាកពិន័យ ឬ​មាន​វិធានការ​សមស្រប តាមច្បាប់​ជា​ធរមាន​។​
​ការដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត ត្រូវធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​ធនាគា​រ​ជាតិ បើ​អាជីវករ​នៅ​ភ្នំពេញ តែ​សម្រាប់​អាជីវក​នៅ​ខេត្ត ត្រូវដាក់​ពាក្យសុំ​នៅ​សាខា​ធនាគារជាតិ​ក្នុង​ខេត្ត​របស់ខ្លួន​៕

Tag:
 ប្ដូរប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next